Kylian Mbappe សង្ឃឹមថាជ័យលាភី Ballon d’Or ឆ្នាំនេះនឹងបានទៅកីឡាករមកពីបារាំង

8110
  • Kylian Mbappe ជឿជាក់ថាសមាជិកក្រុមជម្រើសជាតិបាល់ទាត់របស់ប្រទេសបារាំងម្នាក់នឹងទទួលបានជ័យលាភីពានរង្វាន់ Ballon d’Or នាឆ្នាំ ២០១៨ នេះ ។

    Image result for Kylian Mbappe

    អ្នកឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំដែលគេឲ្យឈ្មោះថា Ballon d’Or នឹងត្រូវប្រកាសនៅថ្ងៃទី ៣ ខែ ធ្នូ ដោយមានកូនក្រុមរបស់លោក Didier Deschamps ចំនួន ៦ នាក់ដែលជាបេក្ខភាពកំពូលក្នុងការប្រជែងយកពានរង្វាន់បុគ្គលធំបំផុតមួយនេះ ។ កីឡាករ Lionel Messi និង Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះចំនួន ៥ ដងម្នាក់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះក៏ស្ថិតក្នុងបេក្ខភាពកំពូលផងដែរ បើទោះបីជាមានមនុស្សជាច្រើនរំពឹងថាពួកគេនឹងត្រូវបញ្ចប់រាជ្ជកាលរបស់ពួកគេនាឆ្នាំនេះយ៉ាងណាក៏ដោយ ។

    Related image

    ខ្សែបម្រើ-ប្រយុទ្ធ សញ្ជាតិប៊ែលហ្ស៊ិកកីឡាករ Eden Hazard ត្រូវបានកោតសរសើរយ៉ាងខ្លាំងផងដែរនាពេលប៉ុន្មានឆ្នាំនេះ ខណៈដែល Luka Modric ត្រូវបានគេគាំទ្រដើម្បីបន្ថែមពានរង្វាន់បុគ្គលមួយទៀត បន្ទាប់ពីខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ UEFA និង FIFA នៅឆ្នាំ ២០១៨ នេះ ។ Mbappe ដែលជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅក្នុងការប្រកួត World Cup ក៏ជាបេក្ខភាពកំពូលផងដែរ ប៉ុន្តែគាត់នឹងរីករាយក្នុងការមិនបានឈ្នះ ប្រសិនបើមិត្តរួមក្រុមអន្តរជាតិរបស់គាត់ម្នាក់ណាបានឈ្នះពានេង្វាន់មួយនេះ ។

    Image result for Kylian Mbappe

    ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” មានបេក្ខជនល្អជាច្រើននៅឆ្នាំនេះ កីឡាករជាច្រើនអាចឈ្នះវា ។ ខ្ញុំសង្ឃឹមថាអ្នកឈ្នះនឹងក្លាយជាជនជាតិបារាំង វានឹងក្លាយជារង្វាន់សម្រាប់ដំណើរផ្សងព្រេងរបស់យើង ( ការឈ្នះ World Cup ) ។ ប៉ុន្តែវាមានភាពខិតជិតមកដល់ណាស់ ( ការប្រកាសលទ្ធផល ) ខ្ញុំមិនអាចព្យាករបានទេ “​។

    Related image

    ខណៈតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard ធ្លាប់បាននិយាយកាលលើកមុនថា ខ្លួនមិនទាន់សាកសមទទួលបានពានរង្វាន់មួយនេះនៅឡើយទេដោយបានប្រាប់ RTBF ថា៖ ” ខ្ញុំមិនសមនឹងទទួលបាន Ballon d’Or នោះទេ ខ្ញុំគិតថាមានកីឡាករដែលល្អជាងខ្ញុំ ។ ខ្ញុំបាននិយាយថា Luka Modric ប៉ុន្តែគាត់លេងមិនសូវបានល្អទេប៉ុន្មានប្រកួតកន្លងមកនេះ តាំងពីខែសីហាឬខែកញ្ញា ដូច្នេះប្រសិនបើយើងពិចារណាពីការចាប់ផ្តើមនៃរដូវកាលខ្ញុំនឹងនិយាយថា Kylian Mbappe ។ គោលដៅសម្រាប់ខ្ញុំគឺមិនមែន Ballon d’Or នោះទេ វាគឺដើម្បីបង្កើនភាពសប្បាយរីករាយនៅលើទីលាន ។ ប្រសិនបើខ្ញុំឈ្នះវានៅថ្ងៃណាមួយវាកាន់តែប្រសើរប្រសិនបើខ្ញុំមិនឈ្នះវា វាមិនមែនជាបញ្ហានោះទេ “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី