Mayoral ៖ លោក Santiago Solari គឺមានលក្ខណៈស្រដៀងទៅនឹងលោក Zinedine Zidane ខ្លាំងណាស់

38709
  • Real Madrid បានធ្វើការតែងតាំងគ្រូបង្វឹកដ៏ល្អឥតខ្ចោះ នេះបើយោងតាមកីឡាករ Borja Mayoral បាននិយាយ ហើយលោក Santiago Solari ត្រូវបានចាត់ទុកថាមានលក្ខណៈស្រដៀងទៅនឹងលោក Zinedine Zidane ផងដែរ ។

    Related image

    លោក Santiago Solari និងលោក Zinedine Zidane មុននឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធពួកលោកទាំងពីរសុទ្ធសឹងតែត្រូវបំពេញតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្ននៅពេលដែលក្លឹប Real Madrid ដែលកំពុងជួបវិបត្តិយ៉ាងខ្លាំង ខណះបច្ចុប្បន្នអ្នកចាត់ការទាំងពីរត្រូវបានគេយកមកប្រៀបធៀបគ្នាពេញពិភពកីឡាបាល់ទាត់ ។ លោកទាំងពីរនាក់សុទ្ធតែត្រូវបានប្រូម៉ូតចេញពីគ្រូបង្វឹកឈុតយុវជនរបស់ក្លឹប Real Madrid ។

    Related image

    លោក Zidane បានបំពេញតួនាទីរបស់គាត់យ៉ាងដ៏អស្ចារ្យដោយជួយឲ្យក្លឹបនេះលើកពានរង្វាន់ក្របខ័ណ្ឌ La Liga បានមួយដង និងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ លើកជាប់ៗគ្នា ខណះបច្ចុប្បន្នលោក Solari កំពុងតែសង្ឃឹមថាអាចដើរតាមគន្លងរបស់លោក Zidane បន្ទាប់ពីត្រូវបានគេប្រគល់កិច្ចសន្យារយៈពេល ៣ ឆ្នាំជាដំណែងគ្រូបង្វឹកពេញសិទ្ធរបស់ក្រុមអធិរាជស Real Madrid ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំកីឡាករ Borja Mayoral បាននិយាយប្រាប់ AS ថា៖ ” គាត់ពិតជាមានភាពជិតស្និទ្ធជាមួយនឹងកីឡាករដែលមានភាពស្រដៀងទៅនឹងលោក Zidane ។ គាត់ល្អខ្លាំងណាស់ក្នុងការដឹកនាំក្រុមនេះដែលជាអ្វីដែលម៉ាឌ្រីដត្រូវការ ។ ខ្ញុំពិតជារីករាយចំពោះគាត់ ហើយគាត់សប្បាយចិត្តនៅពេលដែលក្លិបបានជឿជាក់លើគាត់ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី