
លោក Joachim Low គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បានប្តេជ្ញាថានឹងរក្សាកីឡាករដែលមានបទពិសោធច្រើនឆ្នាំដូចជាកីឡាករ Thomas Muller និង Mats Hummels ក្នុងគម្រោងរបស់លោកសម្រាប់អនាគត ក្រោយពីក្រុមរបស់លោកបានធ្លាក់ចេញពីក្របខ័ណ្ឌ UEFA League Nations A ។
អតីតម្ចាស់ជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ ដែលត្រូវបានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូលនាឆ្នាំនេះ បានបន្តការឈឺចាប់បន្ថែមទៀតនៅពេលដែលពួកគេត្រូវបានធ្លាក់ចេញពីពានរង្វាន់ Nations League A ប្រចាំពូល ១ បន្ទាប់ពីជ័យជម្នះរបស់ហូឡង់លើបារាំងកាលពីថ្ងៃសុក្រ ។ លោក Joachim Low បានដឹកនាំក្រុមជម្រើសជាតិឱ្យវិលមករកជ័យជម្នះកាលពីថ្ងៃមុនជាមួយនឹងជ័យជម្នះ ៣-០ ក្នុងការប្រកួតមិត្តភាពជាមួយរុស្ស៊ី ។
លោក Joachim Low ក៏បាននិយាយអំពីកីឡាករ Muller និង Hummels ផងដែរដោយបាននិយាយថា៖ ” Muller និង Hummels បាននាំយកមកនូវថាមពលដែលកីឡាករវ័យក្មេងគួរតែត្រូវទទួលបានពីបទពិសោធន៍របស់ពួកគេ ។ វាជាកិច្ចព្រមព្រៀងដ៏ធំ ប្រសិនបើយើងចាប់ផ្តើមផ្លាស់ប្តូរអ្វីៗនៅជុំវិញ ។ វាជាការអាម៉ាស់មួយដែលមិនមានអ្វីដែលយើងអាចធ្វើបាននៅក្នុង Nations League ។ ឥឡូវនេះយើងត្រូវរៀនអំពីមេរៀនបរាជ័យក្នុងរយះពីឆ្នាំកន្លងមកនេះ “។
គ្រូបង្វឹករបស់អាល្លឺម៉ង់រូបនេះបន្តថា៖ ” Thomas Muller សមនឹងទទួលបានការគោរពដ៏ខ្ពង់ខ្ពស់បំផុត ។ គាត់ស្ទើរតែមិនដែលធ្លាប់រងរបួស ហើយតែងតែនៅជាមួយក្រុមជម្រើសជាតិដែលកីឡាករផ្សេងទៀតប្រហែលជានិយាយថាពួកគេអស់កម្លាំងត្រូវសម្រាកឬរងរបួស ។ គាត់មិនបានធ្វើរឿងទាំងនោះទេសម្រាប់ក្រុមជម្រើសជាតិ ” ៕
ដោយ៖តារា