កីឡដ្ឋានរបស់ក្លិបក្នុងលីកកំពូលកម្ពុជា ដែលទើបសាងសង់និងកែលម្អថ្មីទាំងអស់ បានយឺតយ៉ាវសម្រាប់ការប្រកួតឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាថ្ងៃទី០៣ ខែមីនា ខាងមុខ។
ក្លិប៦ដែលអះអាងថាមានគម្រោងសាង់សង់ និងខ្លះកំពុងដំណើរការសាងសង់ ពិតជាហើយពុំទាន់ការប្រកួតលីគកំពូល។ វិសាខា ដែលគ្រោងចាប់មូលដ្ឋាននៅជាយរាជធានីភ្នំពេញ តំបន់ហ្គ្រេនភ្នំពេញ មកទល់ពេលនេះទើបសម្រេចបានជាង៦០%ប៉ុណ្ណោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបញ្ចេញប្លង់សាងសង់នៅតំបន់ 7NG ក៏ពុំទាន់ចាប់ផ្តើម។
ចំណែក Angkor Tiger ដែលប៉ងដូរស្មៅកីឡដ្ឋានសៀមរាប ទៅជាស្មៅសប្បនិម្មិត្តក៏ពុំទាន់ដំណើរការ។ ចំពោះ អគ្គិសនី ក៏ពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធបន្ថែមដូចជា បន្ទប់ផ្លាស់សំលៀកបំពាក់ជាដើម។
ងាកទៅកីឡដ្ឋាន AEU ក៏កំពុងសម្រុកសាងសង់ ប៉ុន្តែហោចណាស់ក៏ត្រូវខក២ទៅ៣សប្តាហ៍ក្នុងការប្រកួតលីគ។ ចំណែក បឹងកេត ទទួលបានសឹទ្ធិពីក្រសួងអប់រំហើយ ប៉ុន្តែនៅពុំទាន់ឯកភាពពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល។
ដោយ៖ តារា