Dortmund នឹងមិនអនុញ្ញាតឱ្យ Chelsea និង Liverpool ទិញយក Pulisic បាននោះទេក្នុងខែមករានេះ

52473
  • លោក Michael Zorc នាយកកីឡារបស់ក្លឹប Borussia Dortmund បាននិយាយថាពួកគេមិនមានបំណងអនុញ្ញាតកីឡាករវ័យក្មេងសញ្ជាតិអាមេរិក Christian Pulisic ចាកចេញពីក្លឹបក្នុងខែមករានេះនោះទេ ។

    Image result for Michael Zorc

    ខ្សែបម្រើស្លាបវ័យ ២០ ឆ្នាំរូបនេះត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹបដូចជា Chelsea, Tottenham Hotspur និង Liverpool ចាប់តាំងពីផ្ទេរចូលលេងជាមួយក្លឹប Dortmund កាលពីឆ្នាំ ២០១៦ ។ របាយការណ៍ថ្មីមួយពីសារព័ត៌មាន Daily Mail បានបញ្ជាក់ថា Chelsea កំពុងរៀបចំការដេញថ្លៃនាំយកសមាជិកក្រុមជម្រើសជាតិសហរដ្ឋអាមេរិករូបនេះនៅខែមករា ។ ខណះខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានបដិសេធការផ្តល់ជូនចុងក្រោយរបស់ Dortmund ក្នុងបន្តកិច្ចសន្យាថ្មី ដោយរូបគេមិនមានចំណាប់អារម្មណ៍ក្នុងការបន្តកុងត្រាថ្មីជាមួយក្លឹបយក្សរបស់អាល្លឺម៉ង់មួយនេះនោះឡើយ ។

    Image result for Christian Pulisic

    Pulisic មានកិច្ចសន្យាបច្ចុប្បន្នជាមួយនឹងក្លិប Dortmund រហូតដល់ឆ្នាំ ២០២០ និងត្រូវបានគេនិយាយថាមានតម្លៃផ្ទេររហូតដល់ ៧០ លានផោន ( ៩០ លានដុលារ )​ ប៉ុន្តែប្រធានកីឡារបស់ក្លឹប Borussia Dortmund លោក Michael Zorc បាននិយាយថាក្លឹបមិនអនុញ្ញាតឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះចាកចេញនាខែមករានេះនោះទេ ។

    Image result for Christian Pulisic

    លោក Michael Zorc បានប្រាប់ Kicker ថា៖ “យើងបានលឺពាក្យចចាមអារ៉ាមទាំងនេះជាច្រើនឆ្នាំ ។ យើងគ្រោងនឹងបន្តជាមួយគាត់យ៉ាងហោចណាស់រហូតដល់ចុងបញ្ចប់នៃរដូវកាល ។ យើងនឹងនៅតែត្រូវការ Christian យ៉ាងខ្លាំង “។

    Image result for Christian Pulisic

    Christian Pulisic បាននិយាយថាគាត់អាចផ្លាស់ទៅកាន់ប្រទេសអង់គ្លេសនៅពេលគេសួរអំពីអណាគតរបស់ខ្លួន កាលពីជំនួបប្រកួតមិត្តភាពនៅកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន ។ Pulisic បាននិយាយថា៖ ” ដូចដែលអ្នកអាចមើលឃើញ យើងកំពុងមានឆ្នាំដ៏អស្ចារ្យនៅ Dortmund ហើយខ្ញុំរីករាយនឹងរាល់ឱកាសទាំងអស់ ។ បន្ទាប់មកពេលណាដែលខ្ញុំត្រូវនិយាយនៅពេលសម្រាកអំពីអនាគតរបស់ខ្ញុំនោះគឺជាពេលដែលរឿងទាំងនោះកើតឡើង ។ អង់គ្លេស និងក្របខ័ណ្ឌ Premier League វាជាលីគដែលជាកន្លែងកុមារជាច្រើនសុបិនចង់លេង ដូច្នេះគ្មានហេតុផលទេថាថ្ងៃណាមួយខ្ញុំនឹងមិនលេងនៅទីនេះទៀតនោះទេ” ។

    Image result for Christian Pulisic

    ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំសញ្ជាតិអាមេរិក កីឡាករ Christian Pulisic បានបង្ហាញខ្លួនចំនួន ១២ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប Borussia Dortmund ក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី