
អ្នកចាត់ការទូទៅរបស់ក្លឹប FC Barcelona លោក Pep Segura មិនបានបដិសេធអំពីលទ្ធភាពនៃការវិលត្រឡប់របស់កំពូលកីឡាករ Neymar វិញនោះឡើយ ។
លោក Pep Segura បាននិយាយទៅកាន់ពាក្យចចាមអារ៉ាមអំពីការត្រលប់មកវិញរបស់តារាឆ្នើមសញ្ជាតិប្រេស៊ីលនៅ Camp Nou ទៅកាន់ La Vanguardia ថា៖ ” ប្រសិនបើពាក្យចរចាអារ៉ាមនិយាយអំពីការវិលត្រឡប់របស់គាត់ ( Neymar ) វាត្រូវតែជាគាត់នោះវានឹងក្លាយជាគាត់ “។
ការសែតរបស់អេស្ប៉ាញ Marca ក៏បានរាយការណ៍ផងដែរថា Neymar ត្រូវបានគេសួរអំពីការផ្ទេរនេះកំឡុងពេលសម្រាកអន្ដរជាតិ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះមិនបានធ្វើអត្ថាធិប្បាយលើការខ្សឹបខ្សៀវនោះទេដោយគ្រាន់តែញញឹមដាក់អ្នកកាសែតតែប៉ុណ្ណោះ ។
Neymar បានផ្លាស់ទៅកាន់ក្លឹប Paris Saint-Germain ពីក្លឹប FC Barcelona កាលពីរដូវក្តៅឆ្នាំ ២០១៧ ហើយមន្រ្តី និងអ្នកគាំទ្រជាច្រើនរបស់ Barcelona បានចាត់ទុកថានេះជាការក្បត់ចំពោះក្លឹប និងមិនព្រមអភ័យទោសឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនោះឡើយ ៕
ដោយ៖តារា