អតីត CEO របស់ក្លឹប Juventus លោក Marrotta ខិតជិតចុះកុងត្រាកាន់ដំណែងនៅ Inter Milan

23613
  • លោក Beppe Marrotta អតីតនាយកប្រតិបត្តិក្លិប Juventus នឹងចូលរួមជាមួយក្លឹប Inter Milan នេះបើយោងតាមការចុះផ្សាយរបស់ការសែត Corriere della Sera ។ លោក Beppe ត្រូវបានគេរំពឹងថានឹងត្រូវទទួលខុសត្រូវភារកិច្ចត្រួតពិនិត្យផ្នែកខាងកីឡារបស់ក្លឹប Inter Milan ។

    Image result for Beppe Marottaលោក Beppe Marrotta

    លោក Beppe Marotta អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Juventus ត្រូវបានគេរាយការណ៍ថាខិតជិតចូលរួមជាមួយក្លិប Inter Milan នាពេលឆាប់ៗនេះ ។ លោក Marotta ដែលត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការទូទៅដ៏ល្អម្នាក់នៅប្រទេសអ៊ីតាលីចង់វិលត្រឡប់មកកាន់ពិភពបាល់ទាត់វិញក្នុងពេលឆាប់នេះ បន្ទាប់ពីចាកចេញពីម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus នៅដើមឆ្នាំ ២០១៨ នេះ ខណះក្លឹប Inter Milan បានទាក់ទងទៅគាត់អស់រយៈពេលជាងមួយខែមកហើយ ។ ហើយឥឡូវនេះគេជឿជាក់ថាកិច្ចសន្យានៅត្រូវបញ្ចប់នាពេលខាងមុខនេះ ។

    Related imageម្ចាស់ក្លឹប Inter Milan

    បើយោងទៅតាមការសែត Corriere della Sera បានឲ្យដឹងថាលោក Marotta បានទៅដល់ប្រទេសចិនរួចរាល់ហើយដើម្បីជួបប្រជុំជាមួយលោក Zhang Jindong ដែលជាម្ចាស់ក្លឹប Inter Milan អំពីកិច្ចចរចានៃកិច្ចព្រមព្រៀមមួយនេះ ។

    Related imageក្លឹប Inter Milan

    នៅពេលកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការលោក Marotta នឹងត្រៀមចូលរួមជាមួយក្លិបថ្មីរបស់លោកនៅខែមករាខាងមុខនេះដោយសារលោកមានសក្តានុពលក្នុងការធ្វើការជាមួយលោក Piero Ausilio ដែរជានាយកកីឡារបស់ក្លឹប Inter Milan ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី