តើគោព្រៃកម្ពុជា ឬក៏ ឡាវ ជាអ្នកអាចដណ្ដើមបាន ៣ ពិន្ទុជាលើកដំបូងរបស់ខ្លួននារាត្រីនេះ?

44001
  • នាល្ងាចថ្ងៃទី ២០ ខែ វិច្ឆិការ នេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលអ្នកជិតខាងក្រុមជម្រើសជាតិឡាវ នៅក្នុងព្រឹត្តិការណ៍ការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup 2018 ។

    Image may contain: 10 people, text and outdoor

    ក្រុមគោព្រៃកម្ពុជាបានឆ្លងកាត់ការប្រកួតចំនួន ២ លើកមកហើយប្រចាំពូល A ដោយទទួលលទ្ធផលមិនជាទីគាប់ចិត្តនោះឡើយដោយចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល ១-០ និងបន្តចាញ់ មីយ៉ាន់ម៉ា ៤-១ ។ ខណះឡាវវិញក៏មិនចាញ់កម្ពុជាប៉ុន្មាននោះដែរដោយឆ្លងកាត់ការប្រកួតចំនួនពីរលើករងបរាជ័យទាំង ២ ប្រកួត ។

    Image result for laos national football team 2018

    នៅក្នុងប្រកួតទី ៣ របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុមជម្រើសជាតិឡាវ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ៈ៣០ នាទី នេះ ដើម្បីដណ្ដើមយក ៣ ពិន្ទុជាលើកដំបូងរៀងៗខ្លួន ខណះក្រុមទាំងពីរមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេក្នុងរយះ ២ ប្រកួតកន្លងមក ។

    Image may contain: one or more people, people playing sports and outdoor

    គួររលឹកផងដែរ ប្រកួតចុងក្រោយបំផុតរវាងក្រុមទាំងពីរ គឺឡាវបានយកឈ្នះក្រុមគោព្រៃកម្ពុជា ក្នុងលទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតមិត្តភាពនៅកីឡាដ្ឋាន New Laos National Stadium កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ។ ក្រុមទាំងពីរមានឱកាសតិចតួចបំផុតក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទោះបីជាអាចឈ្នះ ២ ប្រកួតចុងក្រោយនេះយ៉ាងណាក៏ដោយ ខណះ មីយ៉ាន់ម៉ា , ម៉ាឡេស៊ី និង វៀតណាម សុទ្ធសឹងតែមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេប្រចាំពូល A ដោយមាន ៦ ពិន្ទុពេញៗដូចគ្នា ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី