Juventus កំណត់នាំយក Kylian Mbappe ប្រសិនបើ Paulo Dybala ចាកចេញពីក្លឹប

44185
  • យោងទៅតាមអ្វីដែលត្រូវបានចុះផ្សាយដោយសារព័ត៏មាន Tuttosport របស់អ៊ីតាលីបានឲ្យដឹងថាក្លឹប Juventus កំពុងធ្វើឱ្យមានការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់តារាឆ្នើម Paris Saint-Germain ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ។

    Image result for Kylian Mbappe

    តារាឆ្នើមវ័យ ១៩ ឆ្នាំរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយទម្រង់លេងដ៏អស្ចារ្យនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយបានក្លាយជាកីឡាករវ័យក្មេងដ៏ល្អបំផុតម្នាក់នាពេលបច្ចុប្បន្ន ។

    Related image

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A អាចនឹងនាំយក Kylian Mbappe ទៅកាន់ប្រទេសអ៊ីតាលី ប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ត្រូវចាកចេញពីក្លឹប បន្ទាប់ពីមានក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុបដូចជាក្លឹប Liverpool, Barcelona និង Manchester United សុទ្ធតែមានចំណាប់អារម្មណ៍ទៅលើតារាឆ្នើមវ័យក្មេងរបស់ Juventus រូបនេះ ។

    Related image

    ការសែត Tuttosport បានបញ្ជាក់ផងដែរថា Juventus ក៏នៅតែសម្លឹងឃើញខ្សែបម្រើ Paul Pogba របស់ក្លិបបីសាចក្រហម Manchester United និងខ្សែប្រយុទ្ធវ័យក្មេង Marco Asensio របស់ក្លឹបអធិរាជស Real Madrid ។

    Image result for Paul Pogba

    យោងតាមរបាយការណ៍របស់ការសែត Calciomercato របស់អ៊ីតាលីបានឱ្យដឹងទៀតថាក្រុមបិសាចក្រហម Manchester United នឹងត្រៀមអនុញ្ញាតឱ្យកីឡាករ Paul Pogba ចាកចេញសារជាថ្មីក្នុងខែមករា ប្រសិនបើពួកគេអាចចុះហត្ថលេខាជាមួយកីឡាករ Paulo Dybala ដើម្បីជំនួសកីឡាករសញ្ជាតិបារាំងរូបនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី