Fabinho អាចនឹងចាកចេញពី Liverpool បន្ទាប់ពីធុញទ្រាន់ជីវិតនៅកីឡាដ្ឋាន Anfield

24575
  • លោក Jurgen Klopp អ្នកចាត់ការរបស់ក្លឹប Liverpool ត្រូវបានសារពត៌មានចុះផ្សាយថាលោកបានអនុញ្ញាតឲ្យកីឡាករ Fabinho ចាកចេញពីក្លិបនៅខែមករាពោលគឺប៉ុន្មានខែបន្ទាប់ពីការផ្ទេរមកពីក្លឹប Monaco នេះបើយោងតាមរបាយការណ៍ Liverpool Echo ។

    Image result for Jurgen Klopp

    ខ្សែបម្រើកណ្តាលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain , AC Milan និង Juventus កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្ទេរមកកាន់កីឡាដ្ឋាន Anfield បានត្រឹមតែរយះពេលខ្លីតែប៉ុណ្ណោះ ។

    Related image

    Fabinho ត្រូវតែបន្តការអត់ធ្មត់បន្ថែមទៀតដើម្បីទទួលបានឱកាសលេងនៅឯក្លិប Liverpool ខណះរូបគេបានបង្ហាញខ្លួនត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះក្នុងរយះ ១២ ប្រកួតកន្លងមកនៅក្របខ័ណ្ឌ Premier League ចាប់តាំងពីផ្ទេរពីក្លឹប Monaco កាលពីខែ ឧសភា ក្នុងតម្លៃខ្លួន ៣៩ លានផោន ។

    Image result for Fabinho

    ទោះបីជាយ៉ាងណាក៏ដោយវាត្រូវបានគេរាយការណ៍ថាលោក Jurgen Klopp គ្រូបង្វឹករបស់ហងក្រហម Liverpool កំពុងតែសប្បាយចិត្តជាមួយនឹងរបៀបដែល Fabinho កំពុងសម្របខ្លួនទៅនឹងប្រព័ន្ធលេងរបស់គាត់ ហើយមើលឃើញថាកីឡាកររូបនេះជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ខ្លួនក្នុងការឆ្ពោះទៅរកពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុក នារដូវកាលនេះ និងរដូវកាលបន្តបន្ទាប់ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី