Alex Sandro ៖ ខ្ញុំចង់ទៅលេងនៅក្របខ័ណ្ឌ Premier League នៅថ្ងៃណាមួយ

6741

ខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Juventus កីឡាករ Alex Sandro បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចង់ទៅលេងនៅក្របខ័ណ្ឌ Premier League នាពេលអនាគត ។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាកីឡាករល្អបំផុតលំដាប់ពិភពលោកចាប់តាំងពីផ្ទេរមកកាន់ក្លឹបសេះបង្កង់ Juventus ពីក្លឹប Porto កាលពីឆ្នាំ ២០១៥ ។

Image result for Alex Sandro

បន្ទាប់ពីបានជួយឲ្យ Juventus ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាល ២០១៦/១៧ Sandro ត្រូវបានក្លឹបយក្សៗជាច្រើននៅទ្វីបអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ខណបច្ចុប្បន្នត្រូវបានក្លឹបតោខៀវ Chelsea តាមប្រម៉ាញ់យ៉ាងខ្លាំង ។

Image result for Alex Sandro

វិបសាយកីឡាដ៏ល្បី Goal បានចុះផ្សាយឲ្យដឹងថាខ្សែការពារឆ្វេងរូបនេះមានបំណងចង់ចូលរួមជាមួយអតីតគ្រូបង្វឹកក្រុម Chelsea លោក Antonio Conte ជាមួយនឹងការផ្តល់ជូនតម្លៃ ៧០ លានអឺរ៉ូ ( ៨០ លានដុលារ ) កាលពីរដូវកាលមុន ។ Sandro នៅតែស្ថិតក្នុងទីក្រុង Turin ហើយទោះជាយ៉ាងណាក៏ដោយ Juventus បានអនុញ្ញាតឱ្យខ្សែការពារ Dani Alves និង Leonardo Bonucci ចាកចេញទៅលេងនៅ Paris Saint-Germain និង AC Milan រៀងគ្នា ។ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងប្ដូរបរិយាកាសផ្ទេរទៅនៅប្រទេសអង់គ្លេសមុនពេលបញ្ចប់អាជីពរបស់ខ្លួន ។

Image result for Alex Sandro with ronaldo

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ Sandro បាននិយាយថា៖ ” ខ្ញុំគិតថាថ្ងៃណាមួយតើនរណាដឹងពីអ្វីដែលនឹងកើតឡើង? ខ្ញុំមានបំណងចង់លេងនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែឥឡូវនេះខ្ញុំពិតជារីករាយណាស់ដែលខ្ញុំនៅក្លឹបដែលខ្ញុំនៅ ( Juventus ) ដែលជាលីគខ្ញុំកំពុងលេង ។ ដូច្នេះថ្ងៃនេះគំនិតរបស់ខ្ញុំតែមួយគត់គឺបន្តទៅកន្លែងដែលខ្ញុំនៅ ពីព្រោះនោះគឺជាកន្លែងដែលខ្ញុំមានអារម្មណ៍សប្បាយរីករាយ “។

Related image

ការខកខានរបស់ Chelsea ក្នុងការចុះហត្ថលេខាជាមួយ Sandro បាននាំឲ្យពួកគេចុះហត្ថលេខាជាមួយនឹងកីឡាករ Emerson Palmieri ពីក្លិប AS Roma ដើម្បីដោះដូរលេងជាមួយកីឡាករ Marcos Alonso ។ Sandro បានចុះកុងត្រាពីរលើកក្នុងក្របខ័ណ្ឌ Serie A នៅរដូវកាលនេះដោយ Juventus បាននាំឲ្យគេឈរលើកំពូលតារាងក្នុងនាមជាខ្សែការពារដែលមានតម្លៃផ្ទេរខ្ពស់បំផុត ។

Image result for Alex Sandro

ក្រុមរបស់លោក Massimiliano Allegri មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេនៅក្នុងការប្រកួតបើកឆាកចំនួន ១២ ប្រកួតក្នុងក្របខ័ណ្ឌ Serie A ដោយឈ្នះ ១១ ប្រកួតនិងស្មើតែមួយលើកតែប៉ុណ្ណោះ ។ Juventus ក៏ជាក្រុមកំពុងឈរនៅកំពូលតារាងនៅក្របខ័ណ្ឌ Champions League ផងដែរដោយបានឈ្នះបីនិងចាញ់មួយក្នុងចំណោមការប្រកួតចំនួន ៤ លើកប្រចាំពូល H នារដូវកាល ២០១៨/២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី