Real Madrid គ្រោងចំណាយលុយប្រមាណ ១១៦ លានដុលារចុះកុងត្រាជាមួយ Rashford & Eriksen

47145
  • ក្លឹប Real Madrid បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីចំណាយទឹកប្រាក់ចំនួន ៩០ លានផោន (ស្មើនឹង ១១៦ លានដុល្លារអាមេរិក ) ក្នុងការបញ្ចប់កិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United និងខ្សែបម្រើ Christian Eriksen របស់ Tottenham Hotspur ។

    Image result for Marcus Rashford

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ រដូវកាលជាប់ៗគ្នា Real Madrid នៅតែចង់បន្ថែមខ្សែប្រយុទ្ធឆ្នើមៗក្នុងការគ្រាប់បាល់ និងបានកំណត់ទិសដៅរបស់ពួកគេរួចរាល់ហើយទៅលើកីឡាករដែលពោពេញទៅដោយទេពកោសល្យចំនួនពីររូបនៅក្នុងក្របខ័ណ្ឌ Premier League ។

    Related image

    Rashford និង Eriksen ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះត្រូវបានផ្សាជាប់យ៉ាងខ្លាំងជាមួយក្លឹបយក្សរបស់អេស្ប៉ាញ ខណះសមាជិកក្រុមជម្រើសជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះនៅតែមិនទាន់អាចបង្ហាញខ្លួនជាជម្រើស ១១ នាក់ដំបូងឱ្យបានទៀងទាត់បាននៅឡើយនៅកីឡាដ្ឋាន Old Trafford  ស្របពេលដែលកីឡាករសញ្ជាតិដាណឺម៉ាក់ Eriksen នៅមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅឡើយទេ ហើយ Real Madrid សង្ឃឹមថាកីឡាករឆ្នើមទាំងពីររូបនេះអាចត្រូវបានល្បួងឱ្យទៅផ្ទេរទៅកាន់កីឡាដ្ឋាន Santiago Bernabeu បាននាពេលខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី