
លោក Clarence Seedorf បាននិយាយថាការសម្រេចចិត្តរបស់ Neymar ចាកចេញពីក្លឹប Barcelona គឺជា “អំពើបាបដ៏គួរឱ្យអាក្រក់បំផុតសម្រាប់គាត់” ។ ហើយអតីតកីឡាកររបស់ក្លឹប AC Milan រូបនេះបានផ្តល់យោបល់ឲ្យតារាប្រេស៊ីលរូបនេះត្រូវតែត្រឡប់ទៅលេងនៅ Camp Nou ឬទៅ Real Madrid ។
កីឡាករដែលត្រូវបានគេដឹងថាមានតម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោកបានសម្រេចចិត្តដើរចេញពីក្របខ័ណ្ឌ La Liga កាលពីរដូវក្តៅឆ្នាំ ២០១៧ ជាមួយកិច្ចព្រមព្រៀងបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ( ១៩៨ លានផោន / ២៥៤ លានដុល្លារ ) ផ្ទេរទៅលេងនៅ Paris Saint- Germain ។ Neymar ត្រូវបានគេនិយាយថាខ្លួនត្រូវតែដើរចេញពីក្លឹប FC Barcelona ប្រសិនបើមិនចង់បន្តស្ថិតក្រោមស្រមោលរបស់ Lionel Messi ដើម្បីក្លាយខ្លួនជាកីឡាករល្អបំផុតក្នុងលោក ប៉ុន្តែលោក Seedorf ជឿជាក់ថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវការបញ្ចេញទេពកោសល្យលំដាប់ពិភពលោកជាមួយ Messi ។
Neymar មានអំនួតជឿជាក់ថាខ្លួននឹងក្លាយជាតួរឯកនៅក្នុងក្លឹប PSG ប៉ុន្តែអ្វីៗផ្ទុយទៅវិញខ្សែប្រយុទ្ធវ័យក្មេងពោលពេញទៅដោយទេពកោសល្យ Kylian Mbappe ដែលបានជួយឲ្យបារាំងលើកពានរង្វាន់ World Cup 2018 បានក្លាយជាវិរៈបុរសនៅក្នុងដួងចិត្តរបស់អ្នកគ្រាំទ្រនៅទីក្រុងប៉ារីស ដោយឡែក Neymar បានក្លាយជាកីឡាករដែលមិនសូវទទួលបានការចាប់អារម្មណ៍ក្នុងក្រុមទៅវិញ ហើយស្ទើរតែមិនអាចទទួលបានអ្វីៗទាំងអស់ដែលគាត់បានធ្វើ ។
លោក Seedorf និយាយថា៖ ” ទេពកោសល្យរបស់កីឡាករ Neymar គឺគ្មានអ្វីទេ ប៉ុន្តែគាត់ត្រូវការក្រុមមួយដែលអាចជួយឱ្យគាត់រីកចម្រើនដើម្បីផ្តល់នូវអ្វីដែលល្អបំផុត ។ ដោយសារតែគាត់នឹងមិនសម្រេចបានដោយខ្លួនឯង ។ ខ្ញុំជឿដោយស្មោះត្រង់ថាការចាកចេញពីក្លឹប Barcelona បានយ៉ាងឆាប់រហ័សគឺជាអំពើបាបដ៏ធំមួយក្នុងជីវិតរបស់គាត់ ។ ប្រសិនបើគាត់ស្នាក់នៅក្នុងក្លឹបរយៈពេលពីររដូវទៀតនោះអ្វីៗអាចនឹងមានលក្ខណៈខុសគ្នាសម្រាប់គាត់ ។ ប៉ុន្តែឥឡូវនេះគាត់កំពុងនៅ PSG ហើយនោះគឺជាផ្លូវដែលគាត់ត្រូវដើរតាម “។
អតីតតារាឆ្នើមរបស់ Real Madrid រូបនេះបន្តថា៖ ” Neymar ក៏ត្រូវការគ្រូបង្វឹកម្នាក់ដែលអាចផ្តល់ឱ្យគាត់នូវអ្វីដែលគាត់ត្រូវការ ព្រោះគាត់នៅក្មេងហើយគាត់លេងនៅអឺរ៉ុបមិនទាន់បានយូរទេ ។ គាត់ក៏ត្រូវការលេងជាមួយកីឡាករដទៃទៀតដែលល្អជាងគាត់ដែរ ខ្ញុំមិននិយាយអំពីកីឡាករដែលជាគូប្រជែងជាមួយនឹងគុណភាពរបស់គាត់នោះទេ ប៉ុន្តែជាអ្នកដែលឈ្នះពានរង្វាន់ច្រើនជាងគាត់ ។ កីឡាករទាំងនេះអាចបង្រៀនគាត់អំពីបទពិសោធន៍ផ្សេងៗគ្នា ហើយពួកគេក៏អាចបង្រៀនគាត់ឱ្យកាន់តែការគោរពផងដែរ ” ។
ក្លឹបអ្នកមានបុណ្យ FC Barcelona មិនបានបិទទ្វារកីឡាដ្ឋាន Camp Nou សម្រាប់ការវិលត្រឡប់របស់ Neymar នោះទេ ខណៈដែល Real Madrid មិនដែលបោះបង់ចំណាប់អារម្មណ៍របស់ពួកគេចំពោះបុរសវ័យ ២៦ ឆ្នាំរូបនេះម្ដងណាឡើយក្នុងការនាំយកមកកាន់កីឡដ្ឋាន Santiago Bernabeu ៕
ដោយ៖តារា