Neymar បានប្រាប់ក្រុមគ្រួសាររបស់គាត់ថាខ្លួននឹងត្រឡប់ទៅ Barcelona វិញនារដូវកាលក្រោយ

20616
  • Neymar Jr ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិប្រេស៊ីល បានប្រាប់ទៅក្រុមគ្រួសាររបស់គាត់ថាខ្លួននឹងត្រលប់ទៅក្លឹប FC Barcelona វិញនារដូវកាលក្រោយ ។ អ្នកយកព័ត៌មានលោក El Chiringuito ក៏បានសង្កត់ធ្ងន់ផងដែរថា Neymar មិនបានគិតពីការផ្ទេរទៅកាន់ក្លឹប Real Madrid នោះទេដោយសារតែបំណងប្រាថ្នារបស់គេគឺការវិលត្រឡប់ទៅកាន់កីឡាដ្ឋាន Camp Nou វិញនារដូវកាលក្រោយ ។

    Related image

    ពាក្យចចាមអារ៉ាមដែលទាក់ទង Neymar ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Barcelona កាន់តែកើនឡើងជាពិសេសដោយសារតែជម្លោះរវាងកីឡាករប្រេស៊ីលរូបនេះជាមួយនិងខ្សែប្រយុទ្ធ Edinson Cavani ។ លើសពីនេះទៅទៀតលោក Pep Segura អ្នកចាត់ការទូទៅរបស់ Barce បានបញ្ជាក់ផងដែរថាក្លឹបមិនដែលបិទទ្វារសម្រាប់កីឡាកររូបនេះក្នុងការចង់វិលត្រលប់មកវិញនោះទេ ។

    ការសែតរបស់អេស្ប៉ាញ Marca ក៏បានចុះផ្សាយផងដែរថា Neymar ត្រូវបានគេសួរអំពីការវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គាត់វិញអំឡុងពេលសម្រាកអន្ដរជាតិ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះមិនបានធ្វើការអត្ថាធិប្បាយលើការខ្សឹបខ្សៀវនោះទេដោយគ្រាន់តែញញឹមដាក់អ្នកកាសែតតែប៉ុណ្ណោះ ។

    Image result for Neymar Jr

    Neymar បានផ្លាស់មកកាន់ក្លឹប Paris Saint-Germain ពីក្លឹប FC Barcelona កាលពីរដូវក្តៅឆ្នាំ ២០១៧ ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ហើយមន្រ្តីនិងអ្នកគាំទ្រជាច្រើនរបស់ Barcelona បានចាត់ទុកថានេះជាការក្បត់និងមិនព្រមអភ័យទោសឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនោះឡើយ ៕

    ដោយ៖តារា​

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី