PSG ជួបវិបត្តិធំបន្ទាប់ពី Kylian Mbappe និង Neymar ទទួលរងរបួសក្នុងក្រុមជម្រើសជាតិ

33862
  • តារាឆ្នើមរបស់ក្លឹប Paris Saint-Germain និងក្រុមជម្រើសជាតិបារាំង Kylian Mbappe ត្រូវបានប្ដូរចេញពីការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីយប់ថ្ងៃអង្គារនេះ បន្ទាប់ពីទទួលរងរបួសស្មាខាងស្ដាំ ។

    Image result for Kylian Mbappe

    Kylian Mbappe បានទទួលរងរបួសនៅនាទី ៣០ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយនៅកីឡាដ្ឋាន Stade de France នៅទីក្រុងប៉ារីស ត្រូវបានបង្ខំធ្វើឲ្យរូបគេប្ដូចេញនៅក្នុងតង់ទីមួយ ។

    Image result for Kylian Mbappe

    របួសរបស់ Mbappe បានធ្វើឲ្យក្រុមរបស់លោក Thomas Tuchel មានការព្រួយបារម្ភយ៉ាងខ្លាំង ខណះការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Ligue1 និង Champions League បានវិលត្រឡប់មកវិញនៅសប្ដាហ៍នេះ ។

    Image result for Kylian Mbappe

    មិនត្រឹមតែខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះរងរបួសនោះទេមិត្តរួមក្រុមរបស់គេកីឡាករ Neymar ក៏បានរងរបួសផងដែរក្នុងកំឡុងពេលជំនួបមិត្តភាពរវាងប្រេស៊ីល ជាមួយនឹង កាម៉ឹរូន បាននាំឲ្យគ្រូបង្វឹកក្លឹប Paris Saint-Germain លោក Thomas Tuchel មានការខ្វាយខ្វល់យ៉ាងខ្លាំងក្នុងការប្រកួតនាពេលខាងមុខ ជាពិសេសការប៉ះគ្នាជាមួយក្លឹបហងក្រហម Liverpool ក្នុងជំនួប UCL ហើយក៏ជាការប្រកួតសម្រេចថាក្រុមណានឹងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី