
ក្លឹបតោខៀវ Chelsea នឹងមានខ្សែប្រយុទ្ធថ្មីស្រឡាងម្នាក់ទៀតនៅរដូវកាលក្រោយដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតបន្ថែមទៅលើខ្សែប្រយុទ្ធបច្ចុប្បន្ន Alvaro Morata និង Olivier Giroud នេះបើយោងទៅតាមលោក Pat Nevin បានអះអាង ។
Morata និង Giroud គឺជាខ្សែប្រយុទ្ធរបស់ក្លឹប Chelsea នាពេលបច្ចុប្បន្ន ប៉ុន្តែពួកគេទាំងពីនាក់ហាក់បីដូចជាមិនទាន់បានបង្ហាញទម្រង់លេងដ៏លិចធ្លោណាមួយឲ្យសាកសមក្នុងនាមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកនៅឡើយនោះទេ ។
អតីតកីឡាកររបស់ Chelsea លោក Pat Nevin ជឿជាក់ថាពួកគេនឹងក្លាយជាទ័ពជួរមុខដ៏ខ្លាំងក្លាក្រោមការដឹកនាំរបស់លោក Maurizio Sarri ប៉ុន្តែនៅតែរំពឹងថា Chelsea នឹងនាំយកកម្លាំងបន្ថែមទៀតនៅរដូវកាលក្រោយនេះ ។
លោក Pat Nevin បានប្រាប់ West London Sport ថា៖ ” វាមិនមែនជាទីបញ្ចប់នៃផ្លូវសម្រាប់ Morata ឬ Giroud ឡើយ ។ ខ្ញុំរំពឹងថានឹងមានខ្សែប្រយុទ្ធថ្មីមួយទៀតនៅរដូវកាលក្រោយ ។ ប៉ុន្តែត្រូវតែមានខ្សែប្រយុទ្ធចំនួនបីនាក់គឺមិនអាចលើសនៃលទ្ធភាពបាននោះទេ ។ កីឡាបាល់ទាត់មិនមែនសុទ្ធតែជាស្ថិតិទេ “។
លោកបន្តថា៖ ” Mateo Kovacic លេងនៅក្នុងប្រព័ន្ធរបស់តោខៀវបានយ៉ាងល្អ ខណះ Ruben Loftus-Cheek និង Ross Barkley សុទ្ធសឹងរកគ្រាប់បាល់បានច្រើន វាជាការលេងជាក្រុម ។ ហើយ Giroud មិនបានស៊ុតបញ្ចូលទីនៅការប្រកួត World Cup ហើយបារាំងបានឈ្នះពាន ។ Chelsea មិនបានធ្វើអាក្រក់ពេកទេដោយមិនទាន់បានចាញ់ការប្រកួតឡើយទេ “៕
ដោយ៖តារា