លោក Albertini ជម្រុញឲ្យក្លឹប AC Milan ចុះហត្ថលេខាជាមួយលោកព្រះ Ibrahimovic សារជាថ្មី

10071

លោក Demetrio Albertini ជម្រុញឲ្យក្លឹប AC Milan នាំយកកំពូលខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic ត្រឡប់មកទឹកដីប្រទេសអ៊ីតាលីវិញនៅខែមករានេះ ។

Image result for Demetrio Albertini

នៅវ័យ ៣៧ ឆ្នាំខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតដែលមានរហ័សនាមថាលោកព្រះ Zlatan Ibrahimovic នៅតែបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនទោះបីជាមានវ័យកាន់តែជ្រេយ៉ាងណាក៏ដោយ នឹងបានទាក់ទាញក្លឹបធំៗនៅទ្វីបអឺរ៉ុបជាច្រើន បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ ប្រកួតសម្រាប់ក្លឹប LA Galaxy នៅក្នុងក្របខ័ណ្ឌ MLS ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិកនារដូវកាល ២០១៨ នេះ ។

Related image

លោក Demetrio Albertini ដែលបានចំណាយពេល ១៤ ឆ្នាំជាមួយ AC Milan បានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយថា៖ ” ខ្ញុំតែងតែចង់បានកីឡាករដូចជា Ibra នៅក្នុងក្រុមរបស់ខ្ញុំ ។ ខ្ញុំគិតថា AC Milan គួរតែចុះហត្ថលេខាលើរូបគេ ។ អ្នកតែងតែមានដំណោះស្រាយច្រើននៅពេលដែលអ្នកមាន Ibra នៅក្នុងក្រុមរបស់អ្នក “។

Related image

Zlatan Ibrahimovic ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប AC Milan វិញដែលជាទីកន្លែងខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះបានចំណាយពេលអស់ ២ ឆ្នាំមុនពេលផ្លាស់ទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain កាលពីឆ្នាំ ២០១២ ។ ហើយ Ibrahimovic ក៏បានបញ្ញាក់កាលពីមុនផងដែរថាខ្លួនចង់បញ្ចប់អាជីពជាមួយក្លឹប AC Milan ដែលលោកជឿជាក់ថាវាជាក្លឹបធំបំផុតក្នុងលោក ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី