Anthony Martial កំពុងតែមានការស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មីជាមួយ Manchester United

11292

ប្រភពពត៌មាន Sky Sports បានឲ្យដឹងថា Anthony Martial នៅមិនទាន់មានឆន្ទៈក្នុងការសម្រេចបន្តកិច្ចសន្យាថ្មីជាមួយកីឡាដ្ឋាន Old Trafford បន្ថែមកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះនៅឡើយទេ ។

Related image

ទោះបីជាបាត់បង់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះក៏ដោយក៏ក្លឹបបីសាចក្រហម Manchester United នឹងមិនខ្វះខ្សែប្រយុទ្ធនោះឡើយ ។ ខណៈក្លឹបសេះបង្កង់ Juventus ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករវ័យ ២២ ឆ្នាំរូបនេះជាមួយនឹងក្រុមតោខៀវ Chelsea ផងដែរ ។ ហើយក្លឹបយក្សទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់សំណើរដេញថ្លៃនៅខែមករា ។

Image result for Anthony Martial

ចាប់តាំងពីលោក Jose Mourinho មកដឹកនាំនៅកីឡាដ្ឋាន Old Trafford កាលពីឆ្នាំ ២០១៦ Anthony Martial មិនសូវបានបង្ហាញខ្លួនទេក្នុងរយះប៉ុន្មានឆ្នាំនេះ បានធ្វើឲ្យរូបគេកើតកូនចិត្តចង់ចាកចេញពី Man Utd ម្ដងហើយម្ដងទៀត ប៉ុន្តែបច្ចុប្បន្នកីឡាកររូបកំពុងតែសប្បាយចិត្តជាបណ្ដើរៗវិញហើយ បន្ទាប់ពីលោក Jose ដាក់ឲ្យរូបគេលេងជាច្រើនប្រកួត ដោយស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣ លើកគ្រប់ការប្រកួតទាំងអស់ទាំងនៅក្របខ័ណ្ឌ Premier League និង Champions League នៅរដូវកាល ២០១៨/១៩ នេះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី