ឪពុករបស់ Rafinha បាននិយាយថាកូនប្រុសរបស់គាត់ត្រូវតែចាកចេញពី Barcelona ជាដាច់ខាត

5372

ឪពុកហើយក៏ត្រូវជាភ្នាក់ងាររបស់កីឡាករ Rafinha លោក Mazinho បាននិយាយថាកូនប្រុសរបស់គាត់ត្រូវការចាកចេញពីក្លឹប FC Barcelona ដើម្បីស្វែងរកពេលវេលាលេងឲ្យបានច្រើនជាងនេះ ។

Related image

បន្ទាប់ពីបានចំណាយពេលពាក់កណ្តាលរដូវកាលនៃរដូវកាលមុនក្នុងការខ្ចីជើងទៅលេងនៅក្លឹប Inter Milan ខ្សែបម្រើរូបនេះបានព្យាយាមរកគ្រាប់បាល់ជាមួយនឹង Barca នារដូវកាល ២០១៨-១៩ នេះដែលបង្ហាញខ្លួនបានត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះបើគិតសរុបជានាទីវិញបានតែ ២៥៩ នាទីតែប៉ុណ្ណោះ ។

Related image

ការខ្វះខាតនៃពេលវេលាលេងបានធ្វើឱ្យលោក Mazinho កំពុងខិតខំស្វះស្វែងរកក្លឹបផ្សេងដើម្បីឲ្យកូនរបស់គាត់មានឱកាសបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនបានច្រើនជាងនៅកីឡាដ្ឋាន Camp Nou ។

Image result for Rafinha

លោក Mazinho បានប្រាប់វិទ្យុ Galicia Sport ថា៖ ” វាពិតជាឆ្កួត គាត់មិនអាចយល់អ្វីបានទេ ។ មានតែគ្រូបង្វឹកទេដែលដឹងពីអ្វីដែលគាត់មានឬមិនមាន ។ ការពិតគឺថាយើងកំពុងព្យាយាមធ្វើឱ្យ Rafinha គាត់ទទួលឱកាសលេងជាទៀងទាត់ ។ យើងត្រូវតែស្វែងរកច្រកចេញ ព្រោះវាពិតជាស្មុគស្មាញណាស់សម្រាប់រូបគេនៅទីនេះ  ( នៅ Barcelona ) ។ វាមានរយៈពេល ២ ឆ្នាំមកហើយ ហើយគាត់ត្រូវការក្លិបមួយដើម្បីផ្តល់ឱ្យគាត់លេង ៣០ ទៅ ៤០ ប្រកួតក្នុងមួយរដូវកាល” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី