លោក Scaloni រីករាយពេលដែលឃើញ Icardi និង Dybala បានស៊ុតបញ្ចូលទីសម្រាប់អាហ្សង់ទីន

22654

គ្រូបង្វឹកបណ្ដោះអាសន្នរបស់អាហ្សង់ទីនលោក Lionel Scaloni រីករាយក្នុងការឃើញកីឡាករ Paulo Dybala និងកីឡាករ Mauro Icardi ស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិ ។

Image result for Lionel Scaloni

តារាឆ្នើមទាំងពីមកពីក្របខ័ណ្ឌ Serie A បានជួយក្រុមអាហ្សង់ទីនទទួលបានជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិម៉ិកស៊ិកនៅកីឡាដ្ឋាន Mendoza កាលពីយប់ថ្ងៃអង្គារដែលជាជ័យជម្នះជាលើកទី ២ របស់ពួកគេនៅក្នុងដី ។

Image result for mauro icardi argentina

តារាឆ្នើមរបស់ក្លឹប Inter Milan កីឡាករ Mauro Icardi ស៊ុតបញ្ចូលទីបានយ៉ាងល្អនៅនាទី ២ ដើម្បីជួយឲ្យអាហ្សង់ទីននាំមុខជាបណ្ដោះអាសន្ន ។ ខណះតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Dybala ជាអ្នកបន្ថែមមួយគ្រាប់ទៀតនៅនាទី ៨៧ ។ វាគឺជាគ្រាប់លើកដំបូងរបស់ Icardi ក្នុងការប្រកួតចំនួន ៨ លើក ខណៈដែល Dybala ក៏បានស៊ុតបញ្ចូលទីគ្រាប់លើកដំបូងរបស់ខ្លួននៅក្នុងការបង្ហាញខ្លួនលើកទី ១៨ របស់គេ ។

Image result for Scaloni happy to see Icardi and Dybala 'unlocked' for Argentina

លោក Scaloni បាននិយាយថា៖ ” យើងត្រូវតែរីករាយព្រោះកីឡាករពីរនាក់ដែលសំខាន់ដូច Icardi និង Dybala បានស៊ុតបញ្ចូលទី ។ ពួកគេនឹងផ្តល់ឱ្យអ្នកគាំទ្រនូវភាពរីករាយជាច្រើនបន្ថែម “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី