Dybala បដិសេធការចាប់អារម្មណ៍របស់ Bayern ហើយនិយាយថាខ្លួនកំពុងរីករាយជាមួយ Juventus

40226
  • ទូរទស្សន៍ Rai Sport បានអះអាងថាកីឡាករ Paulo Dybala អាចនឹងចាកចេញពី Juventus ផ្ទេរទៅកាន់ក្លឹប Bayern Munich នារដូវក្ដៅនេះ ។

    Image result for Paulo Dybala

    តារាឆ្នើមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន ខ្សែប្រយុទ្ធ Paulo Dybala តែងតែត្រូវបានផ្សាភ្ជាប់ជាមួយក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុបដូចជា Manchester United , Real Madrid និង Barcelona ជាដើម ខណះនាពេលថ្មីៗនេះបានលិចលឺដំណឹងថាត្រូវបានក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ ។ ទោះយ៉ាងណាក្តី Dybala ហាក់បីដូចជាមិនមានការភ្ញាក់ផ្អើលអ្វីនោះទេចំពោះពាក្យចរចាអារ៉ាមទាំងនេះដោយបានសារភាពថារូបគេកំពុងតែរីករាយក្នុងការលេងឱ្យសេះបង្កង់ Juventus ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះបាននិយាយឲ្យដឹងថា៖ ” ខ្ញុំពិតជារីករាយណាស់ក្នុងការលេងឱ្យក្លឹប Juventus យើងមានគោលដៅធំៗ ហើយខ្ញុំបានផ្តោតទៅលើរឿងទាំងនោះ ” ។

    Image result for Paulo Dybala

    តារាឆ្នើមរបស់សេះបង្កង់ Juventus រូបនេះដែលទើបតែរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនបានបន្តនិយាយទៀតថា ខ្លួនមានក្ដីសុបិន្តចង់នាំយកពានរង្វាន់ក្របខ័ណ្ឌ Champions League មកកាន់ទឹកដី Juventus សារជាថ្មី ។

    Related image

    Dybala បាននិយាយថា៖ ” ខ្ញុំគិតថាយើងមានរួចទៅហើយកាលពីឆ្នាំមុនៗ ប៉ុន្តែឥឡូវនេះការរំពឹងទុកបានកើនឡើងយ៉ាងខ្លាំង ចិត្តគំនិតរបស់យើងនៅដដែលយើងចង់ឈ្នះគ្រប់យ៉ាង” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី