
តារាបាល់ទាត់ឆ្នើមរបស់ក្លឹប Manchester United កីឡាករ Marcus Rashford បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយក្លឹប Real Madrid ប្រសិនបើខ្លួននៅតែបន្តមិនជាប់ជម្រើសដំបូងបន្តទៀត ។
អធិរាជស Real Madrid បានទាក់ទងជាមួយតំណាងរបស់ Rashford រួចហើយដោយជឿជាក់ថារូបគេនឹងក្លាយជាកីឡាករដែលពោពេញទៅដោយទេពកោសល្យវ័យក្មេងបំផុតរបស់អង់គ្លេស ។
ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះអាចនឹងផ្លាស់ទៅលេងនៅរដ្ឋធានីម៉ាឌ្រីដ ប្រសិនបើជារូបគេនៅតែមិនអាចបង្ហាញខ្លួនបានច្រើនប្រកួតបន្តទៀតក្នុងពេលឆាប់ៗនេះ ខណះកីឡាករវ័យក្មេងរូបនេះបានចាប់ផ្តើមជាជម្រើសដំបូងបានតែ ៥ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League ក្នុងរយះ ១២ លើកនៅរដូវកាល ២០១៨/២០១៩ នេះ ៕
ដោយ៖តារា