
Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ FC Barcelona នៅជើងទី១ វគ្គ១៦ក្រុម Champions League នារាត្រីថ្ងៃអង្គារ ទី២០ កុម្ភៈនេះ ។
អតីតក្រុមជើងឯកលីគកំពូលអង់គ្លេសធ្វើមិនបានល្អដូចរដូវកាលមុនឡើយ ហើយអ្នកចាត់ការ Antonio Conte កាន់តែមានសម្ពាធ និង រអិលទៅកាន់លេខ៤ ក្រោយជួបបរាជ័យមិននឹកស្មានមួយចំនួន។
ផ្ទុយទៅវិញ Barcelona ឯណោះកំពុងនាំមុខនៅលីគកំពូលអេស្ប៉ាញដាច់ក្រុមលេខពីរ ៧ ពិន្ទុ ។ យ៉ាងណាក៏ដោយ ក្រុមរហស្សនាមតោខៀវ រំពឹងថា នឹងអាចធ្វើបានល្អដូចកាលឆ្នាំ២០១២ ពេលពួកគេយកឈ្នះ Barcelona។
Tiemoue Bakayoko ទំនងមិនអាចចូលលេងបានទេ ខណៈ Ross Barkley មានបញ្ហាសសៃពួ ហើយ David Luiz បន្តអវត្តមាន។ ចំណែក Marcos Alonso អាចចូលលេងបាន។
នៅ Barcelona ឯណោះវិញ Philippe Coutinho ក៏មិនអាចចូលលេងបាន ដោយសារធ្លាប់បង្ហាញខ្លួនក្នុងពាននេះឲ្យ Liverpool ស្របពេល Thomas Vermaelen មានបញ្ហាសសៃពួ៕
ដោយ៖ តារា