បេក្ខភាព ៣ នាក់ចុងក្រោយសម្រាប់ពាន Ballon d’Or ឆ្នាំនេះគ្មាន Ronaldo និង Messi នោះទេ

8074

Edinson Cavani បានអះអាងថាកីឡាករបារាំងម្នាក់ត្រូវតែឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំ ២០១៨ នេះ ខណៈដែលរបាយការណ៍បង្ហាញថាកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi នឹងមិនមានឈ្មោះក្នុងបេក្ខភាពកំពូលទាំងបីនាក់ចុងក្រោយនោះទេ ។

Image result for Cristiano Ronaldo and Lionel Messi

ពានរង្វាន់នេះនឹងត្រូវធ្វើវិធីប្រគល់នៅថ្ងៃទី ៣ ខែ ធ្នូ នេះ ខណះការសែត Tuttosport បានអះអាងថាបេក្ខភាពទាំងបីចុងក្រោយនឹងមានកីឡាករមកពីក្លឹប Real Madrid ចំនួន ២ នាក់គឺ Luka Modric និង Raphael Varane និងកីឡាករ Kylian Mbappe របស់ក្លឹប Paris Saint-Germain ។

Image result for Raphael Varane

ការសែតរបស់អ៊ីតាលីក៏បានធ្វើការអះអាងផងដែរថា ពានរង្វាន់បុគ្គលធំបំផុតប្រចាំឆ្នាំមួយនេះនឹងបានទៅលើកីឡាករ Luka Modric ក្រោយពីបានផ្ដួលទាំង Ronaldo និង Messi ក្នុងពានរង្វាន់កីឡាករល្អបំផុតរបស់ UEFA និង FIFA បន្ទាប់ពីបានជួយក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ នេះ ​។

Image result for Luka Modric

ទោះបីជាយ៉ាងណាពានរង្វាន់ Ballon d’Or នៅឆ្នាំនេះត្រូវបានគេជឿជាក់ថានឹងត្រូវធ្លាក់ទៅលើបេក្ខភាពម្នាក់មកពីបារាំង បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការប្រកួត World Cup នៅប្រទេសរុស្ស៊ី ។

Related image

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Cavani បាននិយាយប្រាប់ RMC ថា៖ ” Varane អាចនឹងមាននៅទីនោះរួមជាមួយ Griezmann, Mbappe … ខ្ញុំគិតថាកីឡាករបារាំងគួរតែឈ្នះ ។ មានកីឡាករដទៃទៀតដែលអាចឈ្នះវា ប៉ុន្តែវាគួរតែជាកីឡាករបារាំងពួកគេបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក ។ Modric មានរដូវកាលដ៏អស្ចារ្យ ប៉ុន្តែ Varane គាត់បានឈ្នះពានរង្វាន់ Champions League និង World Cup ។ Modric គឺជាអ្នកទទួលជ័យលាភីចុងក្រោយនិងមានយុទ្ធនាការដ៏អស្ចារ្យមួយ ប៉ុន្តែ Varane សមនឹងទទួលបានវាបន្ថែមទៀត “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី