
យោងតាមអ្នកសារព័ត៌មានលោក Paco Gonzalez បានបង្ហើបប្រាប់ទស្សនាវដ្ដី El Partidazo de COPE ឱ្យដឹងថាក្លឹប Real Madrid បានច្រានចោលពាក្យចរចាអារ៉ាមដែលថាខ្លួននឹងធ្វើការចុះហត្ថលេខាលើ Neymar ។
លោក Gonzalez បានទទូចថាក្លឹបយក្សរបស់ទីក្រុងម៉ាឌ្រីដមួយនេះបានបដិសេធមិនចូលទៅកាន់ការចរចារជាមួយ PSG លើការផ្ទេរតារាសញ្ជាតិប្រេស៊ីលក្នុងការនាំយកទៅលេងនៅកីឡាដ្ឋាន Santiago Bernabeu បើទោះបីជាគាត់ជាគោលដៅសំខាន់ក្នុងការផ្ទេរកាលពីរដូវក្តៅមុនយ៉ាងណាក៏ដោយ ។
យោងតាមព័ត៌មានរបស់វិទ្យុអនឡាញ Cadena Cope បានចុះផ្សាយថា ហេតុផលដែលលោក Florentino Perez បានបោះបង់ចោលការប៉ុនប៉ងដើម្បីដណ្តើមយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះទៅកាន់ប្រទេសអេស្ប៉ាញសារជាថ្មីដោយសារពួកគេកំពុងព្យាយាមចុះហត្ថលេខារជាមួយតារាវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យម្នាក់ ។
បើគិតអំពីពាក្យសម្ដីរបស់លោក Gonzalez វាហាក់ដូចជាគោលដៅចម្បងរបស់ក្លឹប Real Madrid សម្រាប់រដូវក្តៅក្រោយនេះនឹងក្លាយជាកីឡាករ PSG ម្នាក់ផ្សេងទៀត ។ ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិបារាំង Kylian Mbappe ត្រូវបានគេទទួលស្គាល់ថាជាអ្នកសាកសមបំផុតក្នុងការទៅជំនួសកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចាកចេញផ្ទេរទៅកាន់ក្លឹប Juventus កាលពីរដូវក្តៅនេះជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ ។
Neymar ក៏បានប្រាប់ទៅក្រុមគ្រួសាររបស់គាត់ផងដែរថាខ្លួននឹងត្រលប់ទៅលេងនៅ Barcelona វិញនៅរដូវកាលក្រោយ ។ ដោយតារាឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីលរូបនេះបាននិយាយនៅក្នុងការសន្ទនាមួយថា៖ “ឆ្នាំក្រោយយើងនឹងស្ថិតនៅក្នុងក្លឹប Barcelona … ” ៕
ដោយ៖តារា