អបអរសាទរក្លឹបតំណាងកម្ពុជា ណាហ្គាវើលដ៏ លេងវគ្គចែកពូលប្រចាំ AFC Cup ២០១៩ ដោយស្វ័យប្រវត្តិ

10367

ក្លឹបណាហ្គាវើលដ៏ ដែលតំណាងឲ្យកម្ពុជាបានទទួលកៅអីវគ្គចែកពូលដោយស្វ័យប្រវត្តិនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ពានលំដាប់ទីពីទ្វីបអាស៊ីដែលមានឈ្មោះថា AFC Cup ឆ្នាំ ២០១៩ នេះ ។

Image may contain: 12 people, people smiling, people standing and text

រាល់ឆ្នាំក្រុមដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodia League ) បានទទួលសិទ្ធវគ្គជម្រុះជាមួយក្លឹបនៅតំណាងប្រទេសផ្សេងទៀតដើម្បីឡើងទៅវគ្គចែកពូលនៃពានរង្វាន់ AFC Cup ដែលជាពានលំដាប់ទី ២ ប្រចាំទ្វីបអាស៊ី ។ ប៉ុន្តែឆ្នាំនេះម្ចាស់ជើងឯកលីគកំពូលកម្ពុជា ក្លឹបណាហ្គាវើលដ៏ ដែលតំណាងឲ្យប្រទេសកម្ពុជាបានទទួលកៅអីវគ្គចែកពូលដោយស្វ័យប្រវត្តិពុំចាំបាច់ឆ្លងកាត់វគ្គជម្រុះទៀតនោះទេនារដូវកាល ២០១៩ នេះ ។

បើតាមលទ្ធផលចាប់ពូល ក្លឹបណាហ្គាវើលដ៏ ស្ថិតនៅក្នុងពូល F ជាមួយក្លឹប Tampine Rovers របស់សិង្ហបុរី និងក្លឹប Hanoi របស់ប្រទេសវៀតណាម ខណះមួយក្រុមទៀតរងចាំការប្រកួតរវាងក្លឹប Yangon United ជាមួយនឹង Zwekapin United ដែលជាក្រុមធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអាស៊ី AFC Champions League ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី