
Eden Hazard អាចនឹងចាកចេញពីក្លឹបតោខៀវ Chelsea ទៅចូលរួមជាមួយក្លឹបធិរាជស Real Madrid នៅក្នុងទីផ្សាដោះដូរកីឡាករក្នុងខែមករាខាងមុខនេះជាមួយកិច្ចសន្យាដ៏មានឥទ្ធិពលមួយ ។
បើយោងតាមការសែត OKDIARIO បានឱ្យដឹងថាក្លិប Real Madrid កំពុងរៀបចំផែនការឆក់យកខ្សែបម្រើ Eden Hazard ពីក្លឹបយក្សអង់គ្លេស Chelsea ហើយគ្រោងនឹងបញ្ជូន Gareth Bale តាមមធ្យោបាយមួយផ្សេងទៀតដើម្បីធានាឱ្យកិច្ចព្រមព្រៀងនេះប្រព្រឹត្តទៅដោយរលូន ។
ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ រដូវកាលជាប់ៗគ្នាត្រូវបានគេរាយការណ៍ថាកើតកូនចិត្តចង់បានខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករូបនេះមកលេងនៅកីឡាដ្ឋាន Santiago Bernabeu នៅខែមករានេះ ក្នុងគោលបំណងដើម្បីធ្វើឱ្យរដូវកាលថ្មីរបស់ពួកគេមានភាពល្អប្រសើរឡើងវិញ ។ បច្ចុប្បន្នពួកគេកំពុងស្ថិតនៅលំដាប់លេខ ៦ នៅក្នុងក្របខ័ណ្ឌ La Liga ហើយពួកគេមានឆន្ទៈក្នុងការចំណាយលុយប្រមាណជាង ១០០ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ។
Gareth Bale បានស៊ុតបញ្ចូលចំនួនតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ១១ ប្រកួតក្នុងរដូវកាល ២០១៨/២០១៩ នេះ ហើយបានលេងពេញ ៩០ នាទីបានតែ ២ លើកប៉ុណ្ណោះ ខណះខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាជាកូនសោរដ៏ល្អបំផុតក្នុងការដោះដូរយក Eden Hazard ចេញពីទីឹកដីប្រទេសអង់គ្លេស ៕
ដោយ៖តារា