
Alibaba ជាឈ្មោះក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយរបស់ប្រទេសចិន ដែលបង្កើតដោយមហាសេដ្ឋី Jack Ma ។ ឈ្មោះនេះផ្ទាល់កើតចេញពីការគិតរបស់ស្ថាបនិកក្រុមហ៊ុនរូបនេះ ។

ផ្អែកតាមបទសម្ភាសន៍នៅឆ្នាំ ២០០៦ ជាមួយកម្មវិធីរបស់ទូរទស្សន៍ CNN លោក Jack Ma អាចរកឈ្មោះដាក់ឲ្យក្រុមហ៊ុនរបស់ខ្លួន នៅហាងកាហ្វេមួយនាទីក្រុង San Francisco ។ ពេលនោះ លោកបានសួរទៅកាន់អ្នករត់តុ ដើម្បីចង់ដឹងថា គេធ្លាប់ឮអំពីឈ្មោះ Alibaba ឬអត់ ។

នៅពេលនោះលោក Jack Ma បាននិយាយទៅកាន់អ្នករត់តុថា ៖ ” តើអ្នកដឹងអ្វីអំពី Alibaba?” ។ អ្នករត់តុឆ្លើយថា ៖ ” Open Sesame” ។ លោក Jack Ma បន្តនិយាយតែឯងថា ៖ ” នេះហើយជាឈ្មោះ ” ។ បន្ទាប់មកទៀតអតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានបន្តដើរសួរអ្នកនៅតាមផ្លូវថា តើពួកគេស្គាល់ឈ្មោះ Alibaba ឬអត់ ។ មិនថាតែពួកគេមកពីណាសុទ្ធតែបានឆ្លើយថា បានស្គាល់ពីឈ្មោះនេះ ។ Open Sesame ជាពាក្យមន្តអាគមដែលអាចបើកមាត់រូងភ្នំ ដែលជាកន្លែងចោរលាក់កំណប់ ។
មហាសេដ្ឋីចិនរូបនេះនិយាយថា ចូលចិត្តឈ្មោះ Alibaba ព្រោះ Alibaba (តួអង្គក្នុងរឿងព្រេង) ជាមនុស្សចិត្តល្អ, ជាអ្នកជំនួញវៃឆ្លាត និងចេះជួយភូមិរបស់ខ្លួនទៀតផង ។ ដើមឡើងលោក Jack Ma ចង់ដាក់ឈ្មោះថា Ali Mama ដោយសារតែ Baba ជាភាសាចិនមានន័យថាឪពុក ប៉ុន្តែចុងក្រោយសម្រេចប្រើ Alibaba ជំនួសវិញ ៕
ដោយ៖ វី