
យោងតាមការសែត Mundo Deportivo បានឱ្យដឹងថាខ្សែបម្រើ Adrien Rabiot កំពុងស្ថិតនៅតាមផ្លូវឆ្ពោះទៅរកច្រកចេញពីក្លឹប Paris Saint-Germain ខណៈពេលដែលរូបគេបានបដិសេធកុងត្រាថ្មីជាមួយក្លឹបយក្សរបស់បារាំងមួយនេះ ។
ក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង Paris Saint-Germain បានដឹងរួចហើយថាខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះមិនមានបំណងចង់បន្តកិច្ចសន្យារបស់គាត់ដែលត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះនោះទេ ហើយក្លឹបគ្រោងនឹងលក់កីឡាកររូបនេះចេញនៅខែមករាដើម្បីចៀសវាងឃើញរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ។
Adrien Rabiot មានបំណងចង់ចូលរួមជាមួយក្លឹបអ្នកមានបុណ្យ FC Barcelona ជាយូរណាស់មកហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើកិច្ចចរចាជាផ្លូវការបាននៅឡើយទេ លុះត្រាចាំដល់ទីផ្សាផ្ទេរកីឡាករបើកនាខែមករាខាងមុខនេះមកដល់ទើបមានសិទ្ធិចរចារជាមួយក្លឹបណាក៏បានឲ្យតែរូបគេចង់ចូលរួមជាមួយ ៕
ដោយ៖តារា