
Zlatan Ibrahimovic បាននិយាយបែបលេងសើចនៅក្នុងបទសម្ភាសន៍មួយជាមួយការសែត BBC Sport ដោយថាខ្លួនគឺជា ” Superman មកពីភព Zlatan ” ។
Zlatan Ibrahimovic ដែលមានរហ័សនាមថាជាលោកព្រះបានចាប់អាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លឹប Malmo FF តាំងពីឆ្នាំ ១៩៩៩ រួចបានបន្តផ្លាស់ទៅលេងនៅក្លឹបកំពូលៗជាច្រើនដើម្បីសាងភាពល្បីល្បាញដូចជាក្លឹប Ajax , Juventus , Inter Milan , Barcelona , AC Milan , PSG , Manchester United នឹងក្លឹបចុងចុងក្រោយគេគឺក្លឹប LA Galaxy ដោយស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៧ លើកដែលជារដូវកាលដំបូងរូបគេនៅក្របខ័ណ្ឌ MLS ។
ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំសញ្ជាតិស៊ុយអែតរូបនេះត្រូវបានគេដឹងថាជាមនុស្សដែលសំបូរអំនួត ចូលចិត្តអួត និងនិយាយអ្វីប្លែកៗអំពីខ្លួនឯងដែលធ្វើឲ្យអ្នកគ្រាំទ្រ និងមនុស្សជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើល និងក៏ជារឿងដ៏អស់សំណើចផងដែរ ។
Ibrahimovic បាននិយាយប្រាប់ BBC Sport ថា៖ ” ខ្ញុំមកពីភពរបស់ខ្ញុំ ដោយគ្មាននរណាបានឃើញនោះឡើយ ។ ខ្ញុំជាបុរសម្នាក់មកពីតំបន់នេះដែលពួកគេគិតថាជាភពផ្កាយ ។ ពួកគេបានឃើញខ្ញុំខុសគ្នាៗ ពួកគេមិនបានធ្វើឱ្យខ្ញុំមានអារម្មណ៍ស្វាគមន៍ទេ ពួកគេមិនបានធ្វើឱ្យខ្ញុំមានអារម្មណ៍ដូចអ្នកដទៃទេ ប៉ុន្តែខ្ញុំបានមកជាមួយអ្វីផ្សេងទៀត ហើយឥឡូវនេះពួកគេបានធ្វើតាម ។ ខ្ញុំបានមកពីភពផ្ទាល់របស់ខ្ញុំគឺភព Zlatan “៕
ដោយ៖តារា