
ក្លិបបាល់ទាត់វិសាខាបានណាត់ជួបប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារ ទី២០ កុម្ភៈ នេះ។
គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង ជាជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខណៈវិសាខា ជាក្រុមចំណូលថ្មីនៅលីគកំពូល ក្រោយឈ្នះជើងឯកលីគទី២។
ការប្រកួតកម្ដៅសាច់ដុំរវាងក្រុមទាំងពីរធ្វើឡើងនៅទីលានបាល់ទាត់ក្នុងបរិវេណបុរីប៉េងបឹងស្នោ លោកអ្នកអាចចូលទស្សនាដោយសេរី ៕
ដោយ៖ តារា
រូបភាព៖ Visakha Football Club