ផ្លូវការ!!! Sadio Mane បានយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំទៀតជាមួយក្លឹប Liverpool

7925

ខ្សែប្រយុទ្ធឆ្នើម Sadio Mane បានយល់ព្រមលើលក្ខខណ្ឌកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹបហង្សក្រហម Liverpool ក្នុងកុងត្រារយះពេល ៥ ឆ្នាំ ។

Image result for Sadio Mane

កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យកីឡាករវ័យ ២៦ ឆ្នាំរូបនេះបន្តលេងនៅកីឡាដ្ឋាន Anfield រហូតដល់ឆ្នាំ ២០២៣ ខណៈដែលក្លិបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះនៅតែបន្តព្យាយាមផ្ដល់កុងត្រាដល់កីឡាកររបស់ពួកគេផ្សេងទៀត ។ ដៃគូរបស់ Mane កីឡាករ Mohamed Salah និង Roberto Firmino ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំរួចមកហើយនៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ។

Image result for Sadio Mane Mohamed Salah and Roberto Firmino

កីឡាករក្រុមជម្រើសជាតិសេណេហ្គាលរូបនេះបានចូលរួមជាមួយក្រុមហង្សក្រហមពីក្លិប Southampton នៅក្នុងកិច្ចសន្យាដែលមានតម្លៃ ៣០ លានផោន ( ៣៨ លានដុល្លារ ) កាលពីរដូវក្តៅឆ្នាំ ២០១៦ ហើយបានក្លាយទៅជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបរបស់ក្រុមជើងឯកទ្វីអឺរ៉ុបប្រាំសម័យកាលមួយនេះ ។

Sadio Mane Liverpool Goal 50

Sadio Mane រកគ្រាប់បាល់បានចំនួន ៤០ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ១៨ លើកក្នុងការបង្ហាញខ្លួន ៨៩ ប្រកួតសម្រាប់ Liverpool ខណៈដែលក្រុមរបស់លោក Klopp បានបញ្ចប់ក្នុងនាមជាជើងឯករងក្នុងក្របខ័ណ្ឌ Champions League រដូវកាល ២០១៧-១៨ ។ ការបង្ហាញទម្រង់ដ៏ល្អបែបនេះបានធ្វើឲ្យទាក់ទាញចិត្តក្លឹប Real Madrid យ៉ាងខ្លាំង បើទោះបីជាក្លឹប Liverpool តែងតែទទូចថាកីឡាកររូបនេះមិនមែនសម្រាប់លក់ក៏ដោយ ។

Image result for Sadio Mane Mohamed Salah and Roberto Firmino

Mane បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លិប Liverpool ថា៖ ” ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចំណាយពេលរបស់ខ្ញុំនៅ Liverpool ។ វាគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ហើយពេលនេះខ្ញុំកំពុងទន្ទឹងរង់ចាំអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ក្រុមការងារ និងដើម្បីជួយឱ្យក្លឹបសម្រេចឲ្យបាននូវក្តីសុបិន្តរបស់យើង និងជាពិសេសដើម្បីឈ្នះពានរង្វាន់ “។

Related image

Mane បន្តទៀតថា៖ ” ខ្ញុំតែងតែនិយាយថានៅពេលខ្ញុំដឹងថាខ្ញុំមានឱកាសមកទីនេះ ខ្ញុំមិនចាំបាច់គិតពីរដងទេ ។ ក្លឹបត្រឹមត្រូវស្ថិតក្នុងពេលដ៏ត្រឹមត្រូវ និងជាមួយគ្រូបង្វឹកដ៏ល្អបំផុតផងដែរ ។ ខ្ញុំបានមកទីនេះហើយសប្បាយចិត្តណាស់ ។ សម្រាប់ខ្ញុំ ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្ញុំ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី