Gervinho ៖ ពេល Mohamed Salah ហ្វឹកហាត់ប្រៀបបានដូចជាមនុស្សឆ្កួត

8856

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah គឺជា “មនុស្សឆ្កួត” ក្នុងការហ្វឹកហាត់ដែលធ្វើឱ្យមិត្តរួមក្រុមចង់ធ្វើការកាន់តែខ្លាំង នេះបើយោងតាមអតីតមិត្តរួមក្រុមនៅក្លឹប AS Roma កីឡាករ Gervinho ។

Related image

ខ្សែប្រយុទ្ធរបស់ជម្រើសជាតិអេហ្ស៊ីប Mohamed Salah បានក្លាយជាតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកក្នុងអំឡុងយុទ្ធនាការ ២០១៧​-១៨ ដែលបានស៊ុតបញ្ចូលទីចំនួន ៣២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៦ ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្លឹបហង្សក្រហម Liverpool ។

Image result for Mohamed Salah

កីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏បានជួយក្រុមរបស់លោក Jurgen Klopp ឲ្យឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅក្នុងទីក្រុង Kiev និងបានស៊ុតបញ្ចូលទីចំនួន ២ គ្រាប់សម្រាប់ប្រទេសរបស់លោកនៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសរុស្ស៊ី ។ Salah បានចូលរួមជាមួយ Liverpool ពីក្លឹប AS Roma កាលពីដើមរដូវកាល ២០១៧/១៨  បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Serie A ចាប់តាំងពីចាកចេញពីតោខៀវ Chelsea កាលពីឆ្នាំ ២០១៦ ។

Related image

កីឡាករ Gervinho ដែលជាអតីតមិត្តរួមក្រុមរបស់ Salah ក៏បានធ្វើការកោតសរសើរពីភាពខ្លាំងរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ិបរូបនេះផងដែរដោយនិយាយថា៖ ” Salah គឺជាកីឡាករដ៏ស្វិតស្វាញមួយរូប ។ គាត់តែងតែមានភាពស្ងប់ស្ងៀម និងរឹងមាំដោយមានចិត្តគំនិតខិតខំធ្វើការខ្លាំង ។ ខ្ញុំនឹងមិនភ្លេចវគ្គហ្វឹកហាត់របស់គាត់ទេ ។ មានចង្វាក់លេងខ្ពស់បំផុត ប្រៀបបានដូចជាមនុស្សឆ្កួត អ្នកបានមើលគាត់នៅក្នុងភាពអស្ចារ្យ ។ គាត់មានប្រសិទ្ធិភាពជាវិជ្ជមាន អ្នកបានឃើញ Salah ហើយចង់ធ្វើការកាន់តែខ្លាំងជាមួយនឹង ទេពកោសល្យ និង ការលះបង់របស់គាត់ “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី