ម្ចាស់ក្លឹប Real Madrid លោក Perez បានបដិសេធមិនព្រមប្ដូរ Marcelo ជាមួយ Sandro នោះទេ

11405

ការសែត Calciomercato បានឲ្យដឹងថាតារាឆ្នើមប្រេស៊ីលខ្សែការពារស្លាបឆ្វេង Marcelo នឹងបន្តស្នាក់នៅក្នុងកីឡាដ្ឋាន Santiago Bernabeu ខណះក្លឹប Real Madrid ចាត់ទុកកីឡាកររូបនេះគឺជាកម្លាំងដ៏សំខាន់ក្នុងការឈ្នះក្របខ័ណ្ឌ Champions League ចំនួន ៣ លើកជាប់ៗគ្នា ។

Related image

ម្ចាស់ក្លឹបអធិរាជស Real Madrid លោក Florentino Perez បានបដិសេធក្រុមយក្សនៅក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ក្នុងប៉ុនប៉ងដោះដូរកីឡាករ Alex Sandro ជាមួយនិង Marcelo ខណៈដែលលោកបានចាត់ទុកថាកីឡាករវ័យ ៣០ ឆ្នាំរូបនេះជាខ្សែការពារស្លាបឆ្វេងល្អបំផុតនៅលើពិភពលោក ។

Related image

អតីតតារាឆ្នើមរបស់ក្លឹប Fluminense រូបនេះមានកិច្ចសន្យាបច្ចុប្បន្ននៅជាប់ជាមួយក្លិប Real Madrid រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែ ពុំទាន់មានការចរចាលើកិច្ចព្រមព្រៀងថ្មីណាមួយនៅឡើយនោះទេ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី