Juventus កំពុងខិតខំយ៉ាងខ្លាំងក្នុងការអន្ទាក់យក De Gea ចេញពី Manchester United

35860
  • យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថាក្លឹប Juventus បានធ្វើកិច្ចចរចាជាមួយលោក Jorge Mendes ក្នុងកិច្ចប្រឹងប្រែងដើម្បីនាំយកអ្នកចាំទី David de Gea ចេញពីក្លឹប Manchester United នាខែមករានេះ ។

    Related image

    អ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea ដែលកិច្ចសន្យាបច្ចុប្បន្ននៅកីឡាដ្ឋាន Old Trafford នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ កំពុងតែស្វែងរកការចាកចេញពីទឹកដីអង់គ្លេស បន្ទាប់ពីក្លឹបយក្សមួយនេះកំពុងដុនដាបខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

    Image result for David de Gea

    ក្លឹបបីសាចក្រហម Manchester United ក៏មានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងនេះបន្ថែម ១២ ខែទៀតផងដែរដែលមានន័យថា អ្នកចាំទីវ័យ ២៨ ឆ្នាំរូបនេះនឹងបន្តលេងនៅ Old Trafford រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែពួកគេអាចប្រឈមនឹងបាត់បង់អ្នកចាំទីរូបនេះដោយគ្មានតម្លៃខ្លួន ប្រសិនបើកិច្ចសន្យាថ្មីមិនទទួលបានផ្លែផ្កាអ្វីនោះ ។ ខណះខ្សែបម្រើ James Rodriguez របស់ក្លឹប Real Madrid ដែលកំពុងខ្ចីជើងលេងនៅក្លឹប Bayern Munich ក៏កំពុងស្ថិតក្នុងរ៉ាដាតាមទិញរបស់ក្លឹបយក្សអ៊ីតាលីមួយនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី