ស្ថិតិបានបង្ហាញថា មានតែ Ronaldo និង Benzema ទេ ដែលល្អជាង Bale នៅ Real Madrid

14622
  • Gareth Bale រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងបណ្តាញសារព័ត៌មានចាប់តាំងពីគាត់បានផ្លាស់ទៅកាន់ Real Madrid ក្នុងឆ្នាំ ២០១៣ ។
    ទោះបីជាយ៉ាងណាក៏ដោយ Bale គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Real Madrid នៅពីក្រោយតែ Cristiano Ronaldo និង Karim Benzema ចាប់តាំងពីគាត់បានមកដល់ទីក្រុងម៉ាឌ្រីដកាលពី ៨ ឆ្នាំមុន។
    Bale បានស៊ុតបញ្ជូលទីចំនួន ១០៥ គ្រាប់ក្នុងអាជីពនៅ Real Madrid របស់គាត់រហូតមកដល់ពេលនេះ។ មានតែកីឡាករ Ronaldo ដែលរកបាន ៤៥០ គ្រាប់និង Karim Benzema រកបាន ២៧៩ គ្រាប់ប៉ុណ្ណោះដែលបានរកគ្រាប់បាល់បានច្រើនជាងកីឡាករវែលខាងលើ។
    កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ទំនងជាបន្តបង្កើនកំណត់ត្រាគ្រាប់បាល់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់បន្ថែមទៀតអំឡុងយុទ្ធនាការ ២០២១/២២ ខាងមុខនេះ ក្រោយបញ្ចប់ការខ្ចីជើងមួយរដូវកាលនៅ Tottenham Hotspur ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី