ម្ចាស់ក្លឹប Real Madrid ចង្អុលឱ្យចុះហត្ថលេខាជាមួយ Hazard និង Cavani នៅខែមករានេះ

14659

យោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ់ Don Balon បានចុះផ្សាយថាប្រធានក្លឹប Real Madrid លោក Florentino Perez បានកំណត់គោលដៅនាំយកខ្សែប្រយុទ្ធដ៏មុតស្រួចចំនួនពីរនាក់ដែលមកពីក្លឹបផ្សេងគ្នាគឺកីឡាករ Eden Hazard និង Edinson Cavani នាខែមករា ។

Image result for Eden Hazard

ក្លឹបតោខៀវ Chelsea មិនមានបំណងចង់លក់ខ្សែបម្រើឆ្នើមសញ្ញាតិបែលហ្សិក Eden Hazard នោះទេ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះក៏មិនមានបំណងចង់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីណាមួយនោះដែរ ហើយតម្លៃខ្លួនផ្ទេររបស់កីឡាកររូបនេះត្រូវបានគេជឿជាក់ថាមិនក្រោម ១០០ លានអឺរ៉ូ ( ៨៨ លានផោន / ១១៣ លានដុល្លារ ) នោះទេ ប៉ុន្តែប្រសិនបើក្រុមយក្សរបស់អេស្ប៉ាញមួយនេះបញ្ចូលកីឡាករ Marco Asensio ឬកីឡាករផ្សេងទៀតក្នុងកិច្ចព្រមព្រៀមនេះតម្លៃផ្ទេរអាចនឹងចុះថោកជាងនេះ ។

Image result for Edinson Cavani

ខណះខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ Edinson Cavani ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Real Madrid ផងដែរ បន្ទាប់ពីកីឡាករវ័យ ៣១ ឆ្នាំរូបនេះផ្ទុះជម្លោះជាមួយ Neymar នៅពេលក្រុមជម្រើសជាតិប៉ះគ្នា ហើយនៅក្នុងក្លឹប Paris Saint-Germain ក៏រូបគេទាំងពីរនាក់មិនសូវមានទំនាក់ទំនងល្អជាមួយគ្នាប៉ុន្មានដែរ ហើយនេះក៏អាចជាមូលហេតុបណ្ដាលឲ្យ Cavani បង្ខំចិត្តចាកចេញពីទឹកដីប្រទេសបារាំង ខណះ Real Madrid ក៏មិនមានការព្រួយបារម្ភអ្វីនោះដែរទៅលើតម្លៃផ្ទេរ ដោយសារតែរូបគេមានអាយុលើសពី ៣០ ឆ្នាំទៅហើយ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី