Rakitic ទម្លាយរឿងសម្ងា.ត់ដែល Ronaldo ធ្លាប់តេទៅខ្លួនដោយផ្ទាស់ និយាយរឿងពិសេសមួយ

11403
  • ថ្លែងប្រាប់សារព័ត៌មាន 24sata ខ្សែបម្រើ Ivan Rakitic បាននិយាយថា៖ “នៅរដូវក្តៅឆ្នាំ ២០១៩ Cristiano Ronaldo បានទូរស័ព្ទមកខ្ញុំដោយផ្ទាល់ដើម្បីស្នើឱ្យខ្ញុំទៅលេងនៅ Juventus”។
    អតីតខ្សែបម្រើ Barcelona រូបនេះបានបញ្ជាក់ទៀតថា៖ “គាត់បានប្រាប់ខ្ញុំថាក្លឹបចង់បានខ្ញុំដែរ ប៉ុន្តែការផ្ទេរមិនបានកើតឡើងទេ។ ក្លឹប Barcelona បានស្នើសុំប្រាក់ចំនួន ៥០ លានអឺរ៉ូ ហើយវាច្រើនពេក។ Ronaldo គឺជាម្នាក់ដែលអស្ចារ្យបំផុតគ្រប់ពេល។ អ្នកពិតជារីករាយក្នុងការមើលគាត់ និងអ្វីដែលគាត់កំពុងធ្វើនៅ Juventus”។
    បើទោះបីជាក្រុម Barcelona បានទាមទារប្រាក់ចំនួន ៥០ លានអឺរ៉ូសម្រាប់ Ivan Rakitic ក្នុងឆ្នាំ ២០១៩ ក៏ដោយ ក៏កីឡាករអន្តរជាតិក្រូអាតរូបនេះបានចាកចេញពីទឹកដី Camp Nou ដើម្បីចូលរួមជាមួយក្លិបចាស់ Sevilla ក្នុងតម្លៃត្រឹមតែ ១,៥ លានអឺរ៉ូប៉ុណ្ណោះនៅឆ្នាំបន្ទាប់៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី