តើ Bayern ឬ Besiktas ជាអ្នកឆក់យកបីពិន្ទុនៅយប់នេះ

16139
  • លោក Jupp Heynckes អ្នកចាត់ការ​ Bayern Munich បាន​ព្រមាន​កូន​ក្រុម​ខ្លួន​កុំឲ្យមើលស្រាល​លើ​ Besiktas ក្នុងជំនួប UEFA Champions League ថ្ងៃអង្គារ​ ទី២០ កុម្ភៈ វគ្គ១៦ក្រុម ជើងទី១។

    Image result for Bayern Munich vs Besiktas 2018

    ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ទទួលភ្ញៀវ​មកពីទួរគីដែល​ឡើងដល់វគ្គ១៦ក្រុមលើកដំបូង។ ក្រោមការដឹកនាំពីគ្រូ​បង្វឹកជើងចាស់ Senol Gunes ក្រុម​មាន​មូល​ដ្ឋាន​នៅអ៊ីស្តង់ប៊ុល ឈរកំពូល​តារាងពូល G ពី​លើ FC Porto, RB Leipzig និង Monaco ហើយ​មិនចាញ់សោះក្នុងចំណោម៦​ប្រកួត។

    Related image

    លោក Heynckes និយាយថា Besiktas មាន​កីឡាករសម្បូរដោយបទ​ពិសោធលើឆាក​អន្តរជាតិ។ អ្វីដែលនៅពីក្រោយភាពខ្លាំងរបស់​ Besiktas គឺ​គ្រូ​បង្វឹក​វ័យ​៦៥​ឆ្នាំដែល​ពោពេញដោយបទ​ពិសោធ និង មាន​សមត្ថភាព​ខ្ពស់ក្នុងការដឹកនាំក្រុម។ ពួកគេ​មាន​កាយសម្បទាល្អ និង អាច​លេងបាន​យ៉ាងល្អ។ ចំណែកខ្សែការពារ Mats Hummels លើកឡើងថា ក្រុម​ខ្លួន​ត្រូវកែប្រែចំណុច​មួយចំនួនទៀតដើម្បីមាន​ឱកាសក្រសោបជើងឯក​ Champions League។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី