
បើយោងតាមការសែត Daily Mirror បានឱ្យដឹងថាក្រុមយក្សរបស់អ៊ីតាលីក្លឹប Inter Milan នឹងត្រូវប្រជែងជាមួយក្លឹបរួមលីគសេះបង្កង់ Juventus សម្រាប់ការដណ្ដើមយកខ្សែបម្រើ Paul Pogba ពី Manchester United ។
លោក Beppe Marotta ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus បានទៅកាន់តំណែងនៅក្លឹប Inter Milan នាពេលថ្មីៗនេះ កំពុងសង្ឃឹមថាអាចបញ្ចុះបញ្ចូលកីឡាករអន្តរជាតិបារាំងវ័យ ២៥ ឆ្នាំរូបនេះឲ្យធ្វើការចុះកុងត្រាជាមួយពួកគេនាពេលទីផ្សាផ្ទេរកីឡាករបើកនៅក្នុងខែមករាខាងមុខ ។
ខ្សែបម្រើឆ្នើមដែលបានជួយឲ្យបារាំងលើកពានរង្វាន់ World Cup ២០១៨ នៅប្រទេសរុស្ស៊ី កីឡាករ Paul Pogba និងអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United លោក Jose Mourinho ត្រូវបានសារពត៌មានជាច្រើនបាននាំគ្នាចុះផ្សាយអំពីទំនាក់ទំនងមិនល្អរបស់អ្នកទាំងពីរម្តងហើយម្តងទៀត ខណះ Pogba ត្រូវបានគេជឿកជាក់ថាចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ បន្ទាប់ពីមានជីវិតដ៏អាប់អួរសារជាថ្មីនៅក្នុងប្រទេសងង់គ្លេស ក្រោយពីបានចុះហត្ថលេខាវិលត្រឡប់មកកាន់ Manchester United វិញពីក្លឹប Juventus កាលពីឆ្នាំ ២០១៦ ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ៨៩ លានផោន ៕
ដោយ៖តារា