Chelsea កំពុងថ្លឹងថ្លែងនាំយក Eden Hazard ត្រឡប់ទៅវិញ តែស្ទាក់ស្ទើររឿងតម្លៃខ្លួន

10774
  • Chelsea កំពុងថ្លឹងថ្លែងពីការវិលត្រឡប់ដ៏គួរឱ្យចាប់អារម្មណ៍នៅក្លិបភាគខាងលិចទីក្រុងឡុងដ៍សម្រាប់ Eden Hazard។
    Hazard បានព្យាយាមធ្វើឱ្យមានការចាប់អារម្មណ៍ចាប់តាំងពីបានចាកចេញពី Real Madrid និងរក្សាទំនាក់ទំនងរឹងមាំជាមួយអតីតក្រុមក្រុមតោខៀវ ទោះបីជាក្លឹបនេះត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីនាំខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិកត្រឡប់ទៅក្របខណ្ឌ Premier League វិញក៏ដោយ។
    ចាប់តាំងចាកចេញពី Chelsea កាលពីឆ្នាំ២០១៩ ផ្លាស់ទៅកាន់ក្រុមស្ដេចស Real Madrid ក្នុងតម្លៃ ១០០លានអឺរ៉ូ ដែលគេរំពឹងថា ជាអ្នកទៅជំនួសកន្លែងស្ដេចស៊ុត Cristiano Ronaldo ប៉ុន្តែអ្វីគ្រប់បែបយ៉ាងមិនដូចការរំពឹងទុកនោះទេ ដោយកីឡាករវ័យ ៣០ឆ្នាំរូបនេះ មិនសូវបានលេងប៉ុន្មាននោះទេ ដែលភាគច្រើនគាត់ទទួលរងរបួសជាញឹកញាប់៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី