Fellaini ៖ ពួកគេនឹងចាញ់ ពួកយើងគឺជាអ្នកបញ្ចប់ភាពមិនដែលចាញ់របស់ Manchester City

32088
  • ខ្សែបម្រើ Marouane Fellaini របស់ក្លឹប Manchester United ព្យាករណ៍ថាក្លឹប Manchester City នឹងបរាជ័យក្នុងការបញ្ចប់រដូវកាលមិនស្គាល់ពាក្យចាញ់ក្នុងក្របខ័ណ្ឌ Premier League ហើយកីឡាកររូបនេះជឿជាក់ថាក្រុមរបស់ខ្លួនអាចជាក្រុមបញ្ចប់ការភាពមិនចាញ់របស់ពួកគេ ។

    Image result for Marouane Fellaini

    ក្រុមម្ចាស់ជើងឯក Premier League របស់លោក Pep Guardiola បានទទួលជ័យជម្នះចំនួន ១០ លើកនិងស្មើរចំនួន ២ ដងនៃការប្រកួតបើកឆាករបស់ពួកគេក្នុងការឆ្លងកាត់ ១២ ប្រកួត នឹងកំពុងឈរនៅពីលើក្រុមមិនស្គាល់ពាក្យចាញ់ Liverpool  ចំនួន ២ ពិន្ទុ ។

    Image result for Marouane Fellaini

    ក្រុម Man City បានទទួលជ័យជម្នះ ៣-១ លើក្រុម Man Utd នៅកីឡាដ្ឋាន Etihad ដោយមាន ១៤ ពិន្ទុ ដាច់ពីក្រុមរបស់លោក Jose Mourinho ខណះក្រុមបីសាចក្រហមកំពុងឈរនៅលេខរៀងទី ៧ ដោយឆ្លងកាត់ ១៣ ប្រកួតឈ្នះ ៦ លើក ចាញ់ ៤ ដង និង ស្មើរ ៣ ប្រកួត មានត្រឹម ២១ ពិន្ទុប៉ុណ្ណោះនារដូវកាលថ្មីនេះ ។

    Image result for Marouane Fellaini

    Marouane Fellaini បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ ” ពួកគេនឹងចាញ់ ។ ពួកគេលេងល្អដោយសារពួកគេមានកីឡាករល្អៗ  ប៉ុន្តែពួកយើងអាចឈ្នះពួកគេ ។ Ok យើងបានចាញ់ពួកគេមែន ប៉ុន្តែយើងមានការប្រកួតបន្ទាប់នៅ Old Trafford  ហើយយើងនឹងឃើញ ។ ខ្ញុំគិតថាពួកគេមានទំនុកចិត្តខ្លាំងណាស់ ពួកគេលេងល្អ ពួកគេលេងប្រយុទ្ធ ពួកគេមានថាមពលខ្លាំង ដូច្នេះសូមមើលនៅពេលអនាគត ” ។

    Image result for Manchester City

    សមាជិកក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះបានបន្ថែមថា៖ ” ខ្ញុំចងចាំថានៅពេលខ្ញុំបានមកដល់ប្រទេសអង់គ្លេសមានក្រុមកំពូលតែ ៤ ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះគឺមានក្រុមកំពូលរហូតដល់ ៦ ដូច្នេះជារៀងរាល់ឆ្នាំវាកាន់តែមានការលំបាក “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី