Real រៀបចំផែនការចុះហត្ថលេខាលើតារាឆ្នើមអាល្លឺម៉ង់មួយរូប ដោយគ្មានតម្លៃខ្លួន នៅឆ្នាំក្រោយ

17212
  • យោងតាមកាសែតអាឡឺម៉ង់ Bild (តាមរយៈ Marca) បានឱ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើ Leon Goretzka របស់ក្លិប Bayern Munich ។
    ប៉ុន្តែពួកគេមិនបានគិតអំពីការទិញគាត់នៅរដូវក្តៅនេះទេ។ ផ្ទុយទៅវិញពួកគេចង់នាំកីឡាករអន្តរជាតិអាល្លឺម៉ង់ខាងលើឱ្យផ្លាស់ទៅ Bernabeu នៅឆ្នាំ ២០២២ នៅពេលកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich ផុតកំណត់។
    Real Madrid បានបង្កើតទំនាក់ទំនងជាមួយកីឡាករវ័យ ២៦ ឆ្នាំរូបនេះរួចហើយ ដោយប្រាប់គាត់ថាពួកគេនឹងស្វាគមន៍គាត់ដោយបើកចំហរ ប្រសិនបើខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះមិនចុះកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯកអាឡឺម៉ង់។
    ក្រុមអធិរាជសបានប្រើយុទ្ធសាស្រ្តស្រដៀងគ្នាជាមួយ David Alaba ដោយផ្តល់ឱ្យគាត់នូវប្រាក់ច្រើនជាងអ្វីដែល Bayern បានត្រៀមផ្ដល់ជូន។ ទោះយ៉ាងណាក្លឹបបិសាចក្រហម Manchester United ក៏យកចិត្តទុកដាក់ចំពោះស្ថានភាពកុងត្រារបស់ Goretzka ហើយអាចព្យាយាមទាក់ទាញរូបគេឱ្យផ្លាស់ទៅ Old Trafford ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី