ល្អទេ! ការផ្លាស់ប្តូររវាង Griezmann ជាមួយ Dybala គឺជាជម្រើសចុងក្រោយរបស់ Barcelona

11921
  • នៅពេលទីផ្សារដោះដូរកីឡាករកំពុងបន្តដំណើរការ ក្រុមបាសេឡូណាកំពុងតែស្វែងរកជម្រើសមួយផ្សេងទៀត ដើម្បីជំរុញឱ្យការចាកចេញរបស់ Antoine Griezmann បន្ទាប់ពីពួកគេជួបការលំបាកក្នុងការពិភាក្សាជាមួយ Atletico Madrid ជុំវិញកិច្ចព្រមព្រៀងក្នុងការដោះដូរកីឡាករសញ្ជាតិបារាំងខាងលើរវាង Saul Niguez។ រឿងនោះបានកើតឡើងបន្ទាប់ពីក្លឹបកាតាឡានទាមទារប្រាក់បន្ថែមនៅពីលើកីឡាករ។
    ឥឡូវនេះកីឡាករ Paulo Dybala របស់ក្រុមសេះបង្កង់ Juventus បានលេចចេញជាជម្រើសថ្មីមួយទៀត ខណៈដែលក្រុមបាសេឡូណា ចង់ផ្លាស់ប្តូរកីឡាករបារាំង និងកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ចេញពីក្លឹប។ យោងតាមកាសែតបារាំង L’Equipe បាននិយាយថា កិច្ចពិភាក្សាគឺស្ថិតនៅដំណាក់កាលដំបូងនៅពេលបច្ចុប្បន្ន ហើយក្លឹបទាំងពីរត្រូវបានគេដឹងថាមានទំនាក់ទំនងល្អនឹងគ្នា។
    បាសេឡូណាពិតជាអស់សង្ឃឹមក្នុងការរក្សា Griezmann មិនមែនសម្រាប់ហេតុផលកីឡាទេ ប៉ុន្តែសម្រាប់ហេតុផលហិរញ្ញវត្ថុ។ នោះក៏ព្រោះតែកីឡាករបារាំង គឺជាអ្នករកចំណូលបានច្រើនជាងគេនៅក្នុងក្រុម។ Griezmann បានត្រឡប់ចូលរួមជាមួយក្រុមអ្នកមានបុណ្យវិញនាពេលថ្មីៗនេះ បន្ទាប់ពីវិស្សមកាលរបស់គាត់ ដោយគេជាកីឡាករម្នាក់ដែលត្រូវបានគេប្រើច្រើនបំផុតសម្រាប់ក្រុមលោក Ronald Koeman កាលពីឆ្នាំមុន ជាមួយការបង្ហាញខ្លួនចំនួន ៥១ប្រកួត ស៊ុតបញ្ចូលទីបាន ១៩ គ្រាប់។
    ទន្ទឹមនឹងនេះ Dybala បានជំនះរបួ.សជង្គង់ដែលធ្វើឱ្យគាត់ខកខានការប្រកួតចំនួន ១៨ ប្រកួតកាលពីរដូវកាលមុន។ ទោះបីជាមានបញ្ហារបួ.សត្រឡប់មកល្អវិញយ៉ាងណាក៏ដោយ ក៏ Dybala បានបង្ហាញខ្លួនត្រឹមតែចំនួន ២០ លើកសម្រាប់យុទ្ធនាការមិនល្អរបស់ Juventus ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី