Pedro ៖ ខ្សែប្រយុទ្ធទាំងអស់របស់ Chelsea កំពុងតែសប្បាយចិត្តក្រោមការដឹកនាំរបស់លោក Sarri

36822
  • កីឡាករ Pedro បាននិយាយថាខ្សែប្រយទ្ធរបស់ក្លឹប Chelsea កំពុងតែសប្បាយចិត្តក្រោមការដឹកនាំលោក Maurizio Sarri ។លោក Maurizio Sarri បានចូលមកជំនួសលោក Antonio Conte ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea កាលពីខែកក្កដា ។

    Image result for Maurizio Sarri

    ក្រុមតោខៀវ Chelsea មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេក្នុង ១៨ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៩ ឆ្នាំរូបនេះ ប៉ុន្តែកាលពីយកមិញបានភ្លាត់ចាញ់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងលទ្ធផល ១-៣ ក្នុងសប្ដាហ៍ទី ១៣ និងកំពុងឈរនៅលេខរៀងទី ៤ នៅក្នុងតារាងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨/២០១៩ នេះ ។

    Related image

    ម្ចាស់អាវលេខ ១១ នៅ Chelsea ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Pedro បានស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ក្នុងរដូវកាលនេះហើយគេជឿជាក់ថានេះគឺជារដូវកាលដ៏ល្អបំផុតរបស់គេ និងកំពុងតែសប្បាយចិត្តក្រោមការដឹកនាំលោក Maurizio Sarri ។

    Image result for pedro chelsea

    ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះបានប្រាប់វេបសាយផ្លូវការរបស់ក្លិប Chelsea ថា៖ ” ទម្រង់លេងគឺល្អណាស់សម្រាប់ខ្សែប្រយុទ្ធ ហើយខ្ញុំរីករាយជាមួយទម្រង់លេងបែបនេះ ។ យើងកំពុងផ្លាស់ប្តូរការលេងដោយមានការប្រយុទ្ធយ៉ាងខ្លាំង ហើយនៅពេលយើងដណ្ដើមបាល់បានយើងធ្វើចលនាយ៉ាងលឿនឆ្ពោះទៅរកគោលដៅ ។ វាល្អណាស់សម្រាប់ខ្ញុំ និងខ្សែប្រយុទ្ធដទៃទៀត ។ វាជាទម្រង់លេងផ្សេងគ្នានិងមានគំនិតខុសគ្នា ។ ជាមួយនឹងលោក Maurizio វាកាន់តែមានការប្រយុទ្ធ ។ ខ្ញុំចូលចិត្តវិធីនេះ ព្រោះទៅមុខវាសំខាន់ណាស់ដែលត្រូវនៅក្បែរប្រអប់គ្រោះថ្នាក់ដើម្បីព្យាយាមរកគ្រាប់បាល់ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី