Neymar ខិតជិតវិលត្រឡប់ទៅកាន់ក្លឹប FC Barcelona ជាជាងផ្ទេរទៅកាន់ Real Madrid

5446

អតីតកីឡាកររបស់ក្លឹបអធិរាជស Real Madrid លោក Quique Sanchez Flores បានអះអាងថាតារាឆ្នើមរបស់ប្រេស៊ីល Neymar ខិតជិតវិលត្រឡប់ទៅកាន់ក្លឹប FC Barcelona ជាជាងផ្ទេរទៅកាន់ Real Madrid ។

Image result for Quique Sanchez Flores

Neymar បានផ្ទេរមកកាន់ក្លឹប Paris Saint-Germain ពីក្រុមអ្នកមានបុណ្យ FC Barcelona កាលពីរដូវក្ដៅឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនបំបែកកំណត់ពិភពលោក ២២២ លានអឺរ៉ូ បន្ទាប់ពីចំណាយពេលដ៏អស្ចារ្យរយះពេល ៤ ឆ្នាំនៅក្នុងប្រទេសអេស្ប៉ាញដោយបានឈ្នះទាំងក្របខ័ណ្ឌ La Liga និង UEFE Chmapions League ។

Related image

លោក Flores បាននិយាយថា៖ ” ខ្ញុំឃើញ Neymar ខិតទៅជិតផ្ទេរទៅកាន់ក្លឹប Barcelona ជាជាងផ្ទេរទៅ Real Madrid ។ ខ្ញុំចង់ឃើញ Mbappe លេងឱ្យក្រុម Real Madrid នៅថ្ងៃណាមួយ ” ។

Related image

បុរសវ័យ ៥៣ ឆ្នាំរូបនេះបានសារភាពថាកីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតក្នុងលោក ខណៈដែល Cristiano Ronaldo គឺជាកីឡាករល្អបំផុតក្នុងការស៊ុតបាល់បញ្ចូលទី ។ ទោះជាយ៉ាងណាក៏ដោយក៏លោក Flores គិតថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់សមនឹងទទួលបាន Ballon d’Or នោះទេឆ្នាំ ២០១៨ នេះ ។ លោក Flores បានលើកឡើងថា៖ ” ខ្ញុំនឹងផ្តល់វាឱ្យទៅ Modric ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី