Valverde ៖ Barcelona ត្រូវតែរួមគ្នាជួយ Dembele ឱ្យទទួលបានទេពកោសល្យដ៏អស្ចារ្យរបស់គេ

10885

លោក Ernesto Valverde គ្រូបង្វឹកក្លិប Barcelona ជឿជាក់ថាក្លឹបត្រូវតែរួមគ្នាដើម្បីធានាថាកីឡាករ Ousmane Dembele អាចឈានដល់សក្តានុពលរបស់គេ ។ កីឡាករ Ousmane Dembele បានលេងក្នុងនាមជាកីឡាករបម្រុងជាមួយនឹង ១០ នាទីចុងក្រោយក្នុងជំនួបជាមួយ Atletico Madrid កាលពីព្រឹកយប់ថ្ងៃសៅរ៍ ខណះកីឡាករ Diego Costa បានស៊ុតបញ្ចូលទីនាំមកឱ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទី ៧៧ ។

Related image

Ousmane Dembele តារាវ័យក្មេងវ័យ ២១ ឆ្នាំសញ្ជាតិបារាំងរូបនេះគឺជាអ្នកស៊ុតតាមស្មើរឲ្យក្រុមការពារតំណែងជើងឯក FC Barcelona នៅចុងម៉ោងក្នុងនាទី ៩០ ដើម្បីជួយឲ្យ Barce បន្តឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga ។ Dembele មានការលំបាកយ៉ាងខ្លាំងក្នុងការសម្របទម្រង់របស់ក្លិប Barcelona ក្រោយពីបានផ្ទេរចេញពីក្រុម Borussia Dortmund ជាមួយនឹងការរងរបួសដ៏ធ្ងន់ធ្ងដែលប៉ះពាល់ដល់ការអភិវឌ្ឍរបស់រូបគេកាលពីរដូវកាលមុន ។

Image result for Ousmane Dembele

ចំណែកឯសារពត៌មានល្បីៗជាច្រើនជុំវិញពិភពលោកបានចុះផ្សាយថា Dembele អាចចាកចេញពី Barcelona នាទីផ្សាផ្ទេរកីឡាករបើកនាខែមករានេះ ខណះក្លឹបកំពូលៗដូចជា Arsenal , Liverpool , Tottenham Hotspur និង Paris Saint-Germain សុទ្ធសឹងតែបង្ហាញចាប់ណាប់អារម្មណ៍ទៅលើកីឡាករវ័យ ២១ ឆ្នាំរូបនេះ ។

គ្រូបង្វឹកក្រុម Barce លោក Valverde បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” រូបគេ ( Dembele ) មានការបង្ហាញខ្លួនយ៉ាងល្អនៅក្នុងការប្រកួត និងមានការស៊ុតបញ្ចូលទីក្នុងជំនួបសំខាន់ៗ ។ គាត់ត្រូវការភាពខ្លាំងនៅក្នុងក្រុមមួយដែលត្រូវការអ្វីៗគ្រប់យ៉ាង ។ Dembele មានរឿងជាច្រើនដែលគ្មាននរណាម្នាក់នៅក្នុងក្រុមនោះមាន ទំនុកចិត្តលើខ្លួនឯង លេងមួយទល់នឹងមួយ នឹងអាចប្រើជើងទាំងពីរធ្វើការស៊ុតបញ្ចូលទីបានយ៉ាងងាយ ។ អ្នកត្រូវជួយគាត់ឱ្យទទួលបានទេពកោសល្យដ៏អស្ចារ្យរបស់គេ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី