Alex Sandro បានសម្រេចបន្តស្នាក់នៅជាមួយ Juventus រហូតដល់បញ្ចប់រដូវកាលនេះ

9035

តារាឆ្នើមរបស់ក្រុមស៊ាំបាប្រេស៊ីលខ្សែការពារស្លាបឆ្វេង Alex Sandro បានសម្រេចចិត្តបន្តស្នាក់នៅក្នុងប្រទេសអ៊ីតាលីរហូតដល់រដូវក្តៅខាងមុខនេះ បើទោះបីជាមានការលើកឡើងពីចំណាប់អារម្មណ៍ពីក្លឹបជាច្រើនក្នុងក្របខ័ណ្ឌ Premier League និង La Liga យ៉ាងណាក៏ដោយ ។

Image result for Alex Sandro

ការចរចាររវាងក្លឹប Juventus និងកីឡាករ Alex Sandro សម្រាប់កិច្ចសន្យាថ្មីមិនអាចទទួលបានជោគជ័យនោះឡើយ ដោយខ្សែការពារស្លាបឆ្វេងរូបនេះចង់បានប្រាក់ឈ្នួលច្រើនជាងដែលរូបគេទទួលបានបច្ចុប្បន្នត្រឹមតែ ២,៨ លានអឺរ៉ូក្នុងមួយរដូវកាលតែប៉ុណ្ណោះ ខណះក្លឹបយក្សៗជាច្រើនសុទ្ធសឹងតែមានសមត្ថភាពផ្ដល់ប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យកីឡាករវ័យ ២៧ ឆ្នាំរូបនេះដូចជាក្លឹប Chelsea, Manchester United និង Manchester City ដែលពួកគេសុទ្ធសឹងចង់បានរូបគេ ។

Related image

Alex Sandro បានក្លាយជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោកចាប់តាំងពីចូលរួមជាមួយក្លឹបសេះបង្កង់ Juventus ពីក្លឹប Porto កាលពីឆ្នាំ ២០១៥ ។ ក្នុងអំឡុងពេលរបស់គាត់នៅទីក្រុង Turin ខ្សែការពារស្លាបឆ្វេងរូបនេះបានរួមចំណែកជួយឲ្យ Juventus ឈ្នះពានរង្វាន់ជាច្រើនដូចជាលើកពានក្របខ័ណ្ឌ Serie A និង Coppa Italia ចំនួន ៣ រដូវកាលជាប់ៗគ្នា ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី