Didier Drogba គ្រោងនឹងធ្វើជាគ្រូបង្វឹក បន្ទាប់ពីលោកបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់

9222

វិរៈបុរសតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea លោក Didier Drogba បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់នៅសប្តាហ៍នេះ ។ នៅក្នុងបទសម្ភាសន៍មួយ Drogba បានសារភាពថាគាត់មានបំណងចង់ក្លាយជាគ្រូបង្វឹកបន្ទាប់ពីខ្លួនចូលនិវត្តន៍ ។

Related image

អតីតតារាឆ្នើមសញ្ជាតិកូតឌីវ័រ វ័យ ៤០ ឆ្នាំរូបនេះជឿជាក់ថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងក្លាយជាគ្រូបង្វឹកនាពេលខាងមុខដោយធ្លាប់បានធ្វើការជាមួយកីឡាករឆ្នើមៗ និងគ្រូបង្វឹកដែលពោពេញទៅដោយសមត្ថភាពជាច្រើននាក់ ខណះ  Didier Drogba បានសម្រេចព្យួរស្បែកជើងពីសមរភូមិវាលស្មៅក្នុងសប្ដាហ៍នេះបន្ទាប់ពីចំណាយពេលអស់ ២០ ឆ្នាំនៅលើវាលស្មៅ ។

Related image

អតីតកំពូលខ្សែប្រយុទ្ធរបស់ Chelsea រូបនេះបាននិយាយថា៖ ” ខ្ញុំបានជួបគ្រូបង្វឹកជាច្រើនរូបដើម្បីធ្វើឱ្យវាអាចទៅរួច ។ ខ្ញុំបានធ្វើការជាមួយអ្នកចាត់ការជាច្រើនដែលមានជំនាញខុសៗគ្នា វិធីសាស្រ្តផ្សេងៗគ្នា ហើយខ្ញុំបានលេងជាមួយកីឡាករល្អៗជាច្រើនដែលយល់ពីការប្រកួត ” ។

Image result for Drogba

Didier Drogba បានបន្តថា៖ ” ខ្ញុំបានរៀនសូត្រច្រើនណាស់ថានេះអាចជាជម្រើសមួយ ដែលជាជម្រើសដ៏ល្អមួយ ។ នៅពេលអ្នកមានលោក Mourinho លោក Ancelotti អ្នកចាត់ការទាំងអស់នេះ និងកីឡាករដូចជា Frank Lampard, John Terry, Michael Ballack, Petr Cech បានរៀនសូត្រពីអ្នកទាំងអស់នោះច្រើនណាស់ ។ អ្នកមានបទពិសោធន៍ជាច្រើននៅក្នុងកីឡាបាល់ទាត់ ដូច្នេះនៅពេលខ្ញុំសួរខ្លួនឯងថាតើអ្នកអាចក្លាយជាគ្រូបង្វឹកទេ? ហេតុអ្វីមិនអាច? ខ្ញុំគិតថាខ្ញុំអាចធ្វើបានល្អបំផុត ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី