PSG នឹងផ្ដល់ ៣ សែនផោនក្នុង ១ សប្ដាហ៍ឱ្យ De Gea ប្រសិនបើពួកគេអាចចុះកុងត្រាដោយគ្មានតម្លៃខ្លួន

5816

កាសែត Daily Mail បានចុះផ្សាយឲ្យដឹងថាក្លឹប Paris Saint-Germain បានធ្វើការផ្ដល់ជូនដ៏ពិសេសមួយដល់អ្នកចាំទី David De Gea ហើយនេះអាចជាមូលហេតុដែលធ្វើឲ្យអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបញ្ឈប់កិច្ចចរចាជាមួយក្លឹប Manchester United ។

Image result for David De Gea

យោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើបានឱ្យដឹងទៀតថាក្លិបយក្សរបស់បារាំងមួយនេះបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱ្យអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះនូវប្រាក់ឈ្នួលចំនួន ៣០០.០០០ ផោនក្នុង ១ សប្តាហ៍ ដែលអាចធ្វើឲ្យអ្នកចាំទីរូបនេះរកប្រាក់ចំណូលបានប្រហែល ១៥,៥ លានផោនក្នុងមួយឆ្នាំនៅទីក្រុងប៉ារីសដោយទទួលបានប្រាក់ជាង ៦០ លានផោនក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ។

Image result for David De Gea

Paris Saint-Germain ចង់បានអ្នកចាំទីឆ្នើមម្នាក់ដើម្បីទៅជំនួសអ្នកចាំទីចាស់វស្សា Gianluigi Buffon ដែលនឹងក្លាយដៃទី ១ នៅរដូវកាលក្រោយ ។ ដូច្នេះពួកគេកំពុងរង់ចាំសម្រាប់ការបញ្ចប់កិច្ចសន្យារបស់ De Gea នៅក្លឹប Manchester United ដើម្បីចុះហត្ថលេខាជាមួយគាត់ដោយឥតគិតថ្លៃ ។

Related image

David De Gea បានចំណាយពេលអស់ជាង ៧ ឆ្នាំជាមួយក្លឹបបីសាចក្រហម Manchester United ចាប់តាំងផ្ទេរពីក្លឹបយក្សរបស់អេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ ២០១១ ក្នុងតម្លៃខ្លួន ១៨,៩ លានផោន ដោយបានក្លាយជាដៃទីមួយនឹងបានបង្ហាញខ្លួនបានចំនួន ២៥០ ប្រកួត ខណះអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះបានទទួលប្រាក់ឈ្នួលប្រហែល ១០.៤ លានផោនក្នុងមួយឆ្នាំនៅក្នុងក្លឹប Manchester United ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី